រោងចក្រ និងក្រុមហ៊ុនជាច្រើននៅកម្ពុជា បន្តប្រកាសជ្រើសរើសកម្លាំងពលកម្មលើគ្រប់វិស័យ

2025/06/16 09:17:03 pm        244

គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយសារការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសកម្លាំងពលកម្ម ក៏​កាន់​តែ​មាន​ភាព​ចាំបាច់ដើម្បីបម្រើការងារដែលខ្វះខាត។

លោកស្រី កៅ ពិជ្ជរ៉ា បុគ្គលិកផ្នែកធនធានមនុស្ស នៃធនាគារកាណាឌីយ៉ា នៅក្នុង​បទ​សម្ភាសន៍​ជា​មួយ​ព័ត៌មាន ប៊ីធីវី បានលើកឡើងឱ្យដឹងថា ដើម្បីឆ្លើយតបតម្រូវការកើនឡើង និង​ខណៈ​ធនាគារ​បាន​កំពុងពង្រីកសាខាជាច្រើនថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដូច្នេះ​តម្រូវ​ការ​ជ្រើសរើសបុគ្គលិកនៅតែបន្តមាន ទាំងនៅស្នាក់កណ្តាលរាជធានីភ្នំពេញ និង​ស្នាក់​ការ​តាម​បណ្តា​ខេត្ត ក្នុងនោះត្រូវការបុគ្គលិកខាងផ្នែកលក់ ផ្នែកទំនាក់ទំនង និងផ្នែកបច្ចេក​វិទ្យា​ជា​ដើម​។

ស្រដៀងគ្នាលើនេះ លោកផង់ សូដាន់ណារ៉ា មន្រ្តីផ្នែកជ្រើសរើសបុគ្គលិក របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជារោងចក្រផលិតបំណែកគ្រឿងបង្គុំ និងអ្នកនាង ស្រ៊ិន ច័ន្ទបូរមី បុគ្គ​លិក​សមាគម​ស្បែក​ជើងកម្ពុជា បានឱ្យ ប៊ីធីវី ដឹងដែរថា នៅក្នុងវិស័យឧស្សាហកម្ម​រោងចក្រ​សព្វ​ថ្ងៃ​នេះ ​ជាកាពិត នៅតែមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែង និងនៅទូទាំងប្រទេស ដោយ​សារ​រោង​ចក្រមានការពង្រីកអគារ ក៏ដូចជាសង្វាក់ផលិតកម្ម។ ក្នុងនោះសម្រាប់​អ្នក​មិន​ចេះ​សោះ​ក៏​ទទួល​ដែរ ដោយសាររោងចក្រមានការបង្រៀនមុនអនុញ្ញាតចូលបំពេញការងារ។ ពួកគាត់ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះប្រាក់ខែដែលកម្មករនិយោជិត នឹងទទួលបាន រួមមានប្រាក់ឈ្នួលអប្បបរមា បូក​បន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និង​ប្រាក់​ស្នាក់នៅនិងធ្វើដំណើរជាដើម ដែលនឹងទទួលបានទៅតាមជំនាញ និងមុខ​តំណែង​នីមួយៗ​។

ពាក់​ព័ន្ធវិស័យការងារនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមទី១៤ ខែមិថុនា ឆ្នាំ២០២៥ សហគ្រាស គ្រឹះស្ថាន​នានា​នៅ​ប្រទេស​កម្ពុជាមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២៣ម៉ឺនកន្លែង។ ឯកឧត្តម បាន​បញ្ជាក់​បន្ថែមទៀតថា ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្ម ជាពិសេសកម្លាំងជំនាញ រាជ​រដ្ឋាភិបាល​កម្ពុជា បានយកចិត្ត​ទុក​ដាក់​ខ្ពស់​ណាស់​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ឱ្យ​ប្រកប​ដោ​យគុណភាព ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដល់​យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១លាន ៥សែននាក់ ដោយឥតគិតថ្លៃ ថែម​ទាំង​ទទួល​បានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

ដើម្បីចូលរួម​ចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និង​ការ​តម្រង់​ទិសគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយធានាថា ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាង​តិចប្រចាំជីវិត និងអនុវត្តតាមអភិក្រមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា គឺសិស្សត្រូវ “រៀនឱចប់ រៀនឱ្យចេះ ឱ្យមានការងារ” ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm