ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានមកចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំងប្រាំពីរ(G7) នៅទីក្រុង Kananaskis ភាគខាងលិចប្រទេសកាណាដា។ លោក Trump ជាអ្នកដែលបាននិងកំពុងជំរុញគោលនយោបាយ «America First» របស់លោក ត្រូវបានគេរំពឹងថានឹងបន្តផលប្រយោជន៍របស់ប្រទេសលោកក្នុងវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។

មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា លោក Trump មានផែនការជួបជាមួយមេដឹកនាំ G7 ដើម្បីធ្វើឱ្យមានវឌ្ឍនភាពលើបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ ដែលមានការព្រួយបារម្ភរួមគ្នា។ មន្ត្រីរូបនេះ បាននិយាយថា លោកប្រធានាធិបតីមានបំណងចង់បន្តគោលដៅរបស់លោក រួមទាំងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិកមានភាពយុត្តិធម៌ និងបដិការ។ នេះបង្ហាញថា លោក Trump ដែលបានប្រកាសការដំឡើងពន្ធថ្មីមួយចំនួន នឹងអំពាវនាវឱ្យប្រទេសផ្សេងៗទៀត ធ្វើការដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បាននិយាយផងដែរថា លោក Trump នឹងព្យាយាមពង្រីកការនាំចេញថាមពល និងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកដឹកនាំពិភពលោកក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)។ G7 ពុំត្រូវបានគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមដើម្បីសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកនោះទេ។ ជំនួសមកវិញ ខណៈជាប្រធាន G7 ប្រទេសកាណាដា កំពុងរៀបចំចងក្រងឯកសារលទ្ធផល លើប្រធានសំខាន់ៗ។