កងជីវពលហេសបូឡាអ៊ីរ៉ាក់ Kataib ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាថា នឹងវាយប្រហារផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើអន្តរាគមន៍ក្នុងជម្លោះ អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងបន្ត។
លោក Abu Hussein al-Hamidawi អគ្គលេខាធិការរបស់ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងកំពុងតាមដានយ៉ាងដិតដល់នូវចលនារបស់កងទ័ពអាមេរិកដែលជាសត្រូវ នៅក្នុងតំបន់នេះ។ ប្រសិនបើអាមេរិក ធ្វើអន្តរាគមន៍ក្នុងសង្គ្រាមនេះ យើងនឹងធ្វើសកម្មភាពដោយផ្ទាល់ប្រឆាំងនឹងផលប្រយោជន៍ និងមូលដ្ឋានរបស់ប្រទេសនេះ នៅក្នុងតំបន់ ដោយមិនស្ទាក់ស្ទើរឡើយ»។
ស្ថានទូតអាមេរិកនៅទីក្រុងបាកដាដកាលពីថ្ងៃអាទិត្យ បាននិយាយថា ខ្លួនដឹងពី «ការកើនឡើងសក្តានុពលសម្រាប់អង្គការភេរវករបរទេស ដែលបំផុសគំនិតដោយអំពើហិង្សា ឬការវាយប្រហារប្រឆាំងនឹងអាជីវកម្ម និងទីតាំងយោធារបស់សហរដ្ឋអាមេរិក ដែលត្រូវបានទៅទស្សនកិច្ចជាញឹកញាប់ ដោយពលរដ្ឋអាមេ រិក»។
ស្ថានទូតបានជំរុញពលរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ឲ្យចៀសវាងទីកន្លែង ដែលជនបរទេសចូលទៅលេងញឹកញាប់ និងការជួបជុំនានា ឬហ្វូងមនុស្សធំៗ។
នៅព្រឹកព្រលឹមនៃថ្ងៃសុក្រ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាជាបន្តបន្ទាប់ ដោយកំណត់គោលដៅទៅលើទីតាំងយុទ្ធសាស្ត្រ នៅទូទាំងប្រទេសអ៊ីរ៉ង់។ ភាគីទាំងពីរ បានវាយប្រហារគ្នាជាច្រើនលើក ចាប់តាំងពីពេលនោះមក ដែលបានបណ្តាលឲ្យមានមនុស្សជាច្រើនស្លាប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ។