លោក Macron ច្រានចោលគំនិតរបស់លោក Trump ដែលស្នើលោក Putin ឲ្យសម្របសម្រួលវិបត្តិអ៊ីស្រាអែល-អ៊ីរ៉ង់

2025/06/16 10:11:50 pm        63

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ដែនដី Greenland ដើម្បីផ្តល់ការគាំទ្រដល់កោះអាក់ទិចនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីខ្វះភាពជឿជាក់ក្នុងការសម្របសម្រួលវិបត្តិរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ( Donald Trump) បានស្នើនោះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា លោកបើកចំហចំពោះលោក ពូទីន ដែលកងកម្លាំងរបស់ពួកគេ បានលុកលុយអ៊ុយក្រែន និងជាអ្នកដែលបានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ត្រាំ ក្នុងការសម្របសម្រួលបទឈប់បាញ់ជាមួយទីក្រុងគៀវ ដោយសម្របសម្រួលរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោក ម៉ាក្រុង បាននិយាយថា លោកបានច្រានចោលគំនិតបែបនេះ។

លោក ម៉ាក្រុង បានថ្លែងថា៖«ខ្ញុំមិនជឿថា ប្រទេសរុស្ស៊ីដែលឥឡូវនេះកំពុងចូលរួមក្នុងជម្លោះដ៏ខ្លាំងក្លាមួយ ហើយបានសម្រេចចិត្តមិនគោរពធម្មនុញ្ញអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំមកនេះ មិនអាចធ្វើជាអ្នកសម្រុះសម្រួលបាន»។

លោកក៏បាននិយាយដែរថា ប្រទេសបារាំងមិនបានចូលរួមក្នុងការវាយប្រហារណាមួយរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទេ។

លោក ម៉ាក្រុង បានធ្វើទស្សនកិច្ចនៅតំបន់ Greenland ដែលជាផ្នែកស្វ័យគ្រប់គ្រងនៃប្រទេសដាណឺម៉ាក ដោយមានសិទ្ធិប្រកាសឯករាជ្យ ដែលលោក ត្រាំ បានគម្រាមថា នឹងគ្រប់គ្រង នៅមុនដំណើរទៅកាន់ប្រទេសកាណាដាសម្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំ G7 ។

នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្ត្រីរបស់ Greenland លោក Jens-Frederik Nielsen លោក ម៉ាក្រុង បាននិយាយថា កោះនេះ ត្រូវបានគំរាមកំហែងដោយ «មហិច្ឆតាដ៏គួរឲ្យខ្លាច» ហើយថា ស្ថានភាពរបស់វា គឺជាការដាស់តឿនដល់ប្រជាជនអឺរ៉ុបទាំងអស់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm