ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ ត្រូវបានឃាត់ ខ្លួន នៅក្នុងខេត្ត Golestan ភាគខាងជើងប្រទេសអ៊ីរ៉ង់ ជុំវិញការយល់ព្រមឲ្យអ៊ីស្រាអែលទម្លាក់គ្រាប់ បែក។
យោងតាមទីភ្នាក់ងារនេះ បានឲ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ បានយល់ព្រមតាមអ៊ីន ធឺណិតចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។ ពុំមានព័ត៌មានលម្អិតបន្ថែម ត្រូវបានផ្តល់ឲ្យទេ។
កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតោងើប ដោយកំណត់គោលដៅទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ រយៈពេលមិនដល់ ២៤ ម៉ោងក្រោយមក ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារសងសឹក។ នៅថ្ងៃទី១៤ មិថុនា និងនៅព្រឹកព្រលឹមថ្ងៃទី១៥ ខែមិថុនា អ៊ីស្រាអែល និងអ៊ីរ៉ងបានធ្វើការវាយប្រហារគ្នាម្តងទៀត ។ ភាគីទាំងសងខាង បានរាយការណ៍អំពីជនរងគ្រោះ និងបានទទួលស្គាល់ថាមានការវាយលុកទៅលើគោលដៅមួយចំនួននៅលើទឹកដីរបស់ពួកគេ ប៉ុន្តែបាននិយាយថា ការខូចខាតមានកម្រិត។