រដ្ឋមន្ត្រីការបរទេសចិន ជជែកតាមទូរសព្ទជាមួយសមភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់

2025/06/16 10:33:57 pm        189


ក្រសួងការបរទេស បានប្រាប់ថា អ្នកការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi បានសន្ទនាតាមទូរសព្ទជាមួយសមភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍កន្លងមក ជាពេលដែលលោកបានបញ្ជាក់យ៉ាងច្បាស់ៗនូវការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងតេអេរ៉ង់។

គួរបញ្ជាក់ថា មហាអំណាចតំបន់មជ្ឈិមបូព៌ាទាំង២ បានបាញ់តគ្នា ការពីថ្ងៃសៅរ៍ (ទី១៤ ខែមិថុនា) ពោលគឺមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកពីលើអាកាស ដែលមិនធ្លាប់មានពីមុនមក ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់។

បន្ទាប់ពីមានការវាយប្រហារសងសឹកគ្នានេះទៅវិញទៅមកនេះ ការអំពាវនាវជាអន្តរជាតិឲ្យអត់ធ្មត់ កំពុងកើនឡើង ខណៈដែលមានការភ័យខ្លាចខ្លាំងឡើងៗ ដែលថា តំបន់អាចកៀកនឹងការរាលដាលជម្លោះកាន់តែធំទៅៗ។ ហើយដើម្បីបញ្ជាក់ពីការចូលរួមរបស់ខ្លួន ក្រសួងការបរទេសចិន បានចេញផ្សាយសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កាលពីល្ងាចថ្ងៃសៅរ៍ ដោយប្រកាសពីការជជែកតាមទូរសព្ទរបស់លោក Wang ជាមួយសមភាគីរបស់លោក។

លោក Wang បាននិយាយជាដំបូងទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដោយបានប្រាប់ថា ទីក្រុងប៉េកាំង «គាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពជាតិ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងការធានាសុវត្ថិភាពរបស់ប្រជាជនខ្លួន»។ លោក Wang បានបញ្ជាក់ប្រាប់លោក Araghchi ថា វិធានការរបស់អ៊ីស្រាអែល «បំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ» ហើយបានកត់សម្គាល់ថា ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់ «បានបង្កើតបានជាគំរូគ្រោះថ្នាក់ ដែលអាចនាំឲ្យមានផលវិបាកដ៏មហន្តរាយ»។

ចំណែកសេចក្តីថ្លែងការណ៍ទី២ ដែលបានចេញផ្សាយភ្លាមៗបន្ទាប់ពីនោះ បានរៀបរាប់លម្អិត អំពីកិច្ចពិភាក្សារបស់លោក Wang ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលល លោក Gideon Saar។ លោក Wang បានប្រាប់លោក Saar ថា «ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះការរំលោភច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល ដែលវាយប្រហារអ៊ីរ៉ង់ដោយកម្លាំង» ដោយហៅចំណាត់ការរបស់ប្រទេសនេះថា «មិនអាចទទួលយកបានឡើយ»។

ជាមួយគ្នានេះ សេចក្ដីថ្លែងបានបញ្ជាក់បន្ថែមថា លោករដ្ឋមន្ត្រីការរទេសចិន បានប្រាប់សមភាគីទាំង ២រូបថា ប្រទេសចិនមានឆន្ទៈ ក្នុងការដើរតួនាទីស្ថាបនា ដើម្បីរួមចំណែកកាត់បន្ថយជម្លោះនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm