សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់ បន្លែផ្លែ ឈើក្នុងស្រុកវិញ ដោយព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ប្រសិនបើយោធាថៃ មិនព្រមផ្លាស់ប្ដូរ ការសម្រេចចិត្តក្នុងបិទច្រកព្រំដែននោះ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ មុនដឹកនាំកិច្ចប្រជុំពេញ អង្គព្រឹទ្ធសភា បានឆ្លៀតឱកាសផ្ញើសារពិសេសជូនជនរួមជាតិ ដោយបានបញ្ជាក់ថា ប្រើសិនបើភាគីថៃ មិន បើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងលែងឱ្យមានការនាំចូលទំនិញគ្រប់ ប្រភេទ ពិសេសគឺបន្លែផ្លែឈើ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ ក្នុង កាលៈទេសៈនេះ កុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញ ពីប្រទេសថៃចូលមក។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅឆ្នាំ២០២៤ កម្ពុជា នាំទំនិញទៅថៃ មាន តម្លៃជាង ១.១ពាន់លានដុល្លារ ឯការនាំចូលពីថៃ មានតម្លៃជាង ៥.២ពាន់លានដុល្លារ ពោលគឺការនាំចូលពីថៃ ច្រើនជាង៤.១ពាន់លានដុល្លារ។ សម្រាប់រយៈពេល៥ខែឆ្នាំ២០២៥នេះ កម្ពុជា នាំចេញទៅថៃ មានជាង ២០០លានដុល្លារ ឯការនាំចូលពីថៃ មានជាង១.៥ពាន់លានដុល្លារ៕
អត្ថបទ៖ ទូច សោភ័ណ