ប៉ាគីស្ថានព្រមានលោកខាងលិចថា សមត្ថភាពនុយក្លេអ៊ែរដែលមិនបានត្រួតពិនិត្យរបស់អ៊ីស្រាអែល នឹងមាន«ផលវិបាកដ៏មហន្តរាយ»

2025/06/16 11:03:46 pm        117

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khawaja M. Asif កាលពីថ្ងៃអាទិត្យ បានព្រមានរដ្ឋាភិបាលលោកខាងលិចថា ការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល បានប្រថុយនឹងការបណ្តោលឲ្យមាន«ផលវិបាកដ៏មហន្តរាយ» ដោយលើកឡើងពីការព្រួយបារម្ភអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីស្រាអែល និងការឈ្លានពានក្នុងតំបន់។

ភាពតានតឹង បានកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយលុកតាមអាកាសកាលពីថ្ងៃទី ១៣ ខែមិថុនារបស់អ៊ីស្រាអែលគឺ«ប្រតិបត្តិការតោងើប» ដែលបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍បានសម្លាប់មនុស្សជាង ១៣០នាក់ រួមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើទីក្រុងនានារបស់អ៊ីស្រាអែល ដែលបង្កឲ្យមានការព្រួយបារម្ភនៃជម្លោះកាន់តែធំឡើង។

អ៊ីស្រាអែលត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថា មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែរក្សាគោលនយោបាយនៃភាពមិនច្បាស់លាស់ និងមិនមែនជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) នោះទេ។ កិច្ចព្រមព្រៀងឆ្នាំ ១៩៧០ មានគោលបំណងទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ លើកកម្ពស់ការរំសាយអាវុធ និងធានាការប្រើប្រាស់ដោយសន្តិវិធីនៃបច្ចេកវិទ្យានុយក្លេអ៊ែរ។ ប៉ាគីស្ថានក៏មិនមែនជាប្រទេសហត្ថលេខីរបស់ NPT ដែរ ប៉ុន្តែជារឿយៗគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពនុយក្លេអ៊ែរ និងគោលការណ៍មិនរីកសាយភាយ តាមរយៈក្របខ័ណ្ឌអន្តរជាតិផ្សេងទៀត។

ក្រុមអ្នកវិភាគព្រមានថា ក្នុងស្ថានភាពជ្រួលច្របល់នាពេលបច្ចុប្បន្ន អាវុធនុយក្លេអ៊ែរដែលមិនបានទទួលស្គាល់របស់អ៊ីស្រាអែល អាចជំរុញឲ្យប្រទេសនេះចាត់វិធានការកាន់តែខ្លាំងក្លា បង្កើនហានិភ័យដែលជម្លោះអាចរីករាលដាលពាសពេញតំបន់ ឬក៏បង្កជាវិបត្តិអន្តរជាតិកាន់តែទូលំទូលាយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm