បរិមាណ​នាំចេញ​ស្រូវ​អង្ករ​កម្ពុជា​ឆ្នាំ​២០២២ រំពឹង​នឹងមាន​កំណើន​ខ្ពស់ជាង​ឆ្នាំនេះ​

2021/12/25 12:22:30 am        448

​ភ្នំពេញ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រំពឹង​ទុក​ថា ឆ្នាំ ២០២២ ការនាំចេញ​ស្រូវ​អង្ករ​កម្ពុជា នឹង​ភាពល្អ​ប្រសើរ​ឡើងវិញ ដោយ​នឹង​មាន​កំណើន​ខ្ពស់ជាង​ឆ្នាំ​២០២០ លើ​បរិមាណ​នាំចេញ​សរុប​ចន្លោះ​ពី ៧៥ទៅ ៨០​ម៉ឺន​តោន។​

​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើកឡើង​នៅ​ក្នុង​កម្មវិធី​សន្និបាត​បូក សរុប​ការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និង​ទិសដៅ​ពាណិជ្ជកម្ម​ឆ្នាំ​២០២២ នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថា ចំពោះ​ស្ថានភាព និង​ការ ប្រឈម​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ ២០២១នេះ ប្រទេស​កម្ពុជា ក៏ដូចជា​ពិភព លោក​ទាំងមូល បាន​ទទួល​រង​នូវ​ភាព​រាំងស្ទះ ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ ក្នុងនោះ​ សម្រាប់​ស្រូវ​អង្ករ​កម្ពុជា ក៏​ទទួលរង​នូវ​ផល​ប៉ះពាល់​មួយ ចំនួន​ដែរ ជាពិសេស​គឺ​ការកើនឡើង​នូវ​តម្លៃ ដឹកជញ្ជូន​តាម​កប៉ាល់ និង​កង្វះ​ទូ​កុងតឺន័រ បានធ្វើឱ្យ​ការនាំចេញ​អង្ករ​មិន​ទទួលបាន​នូវ កំណើន​ដូច​ការរំពឹងទុក​។

​​ជាក់ស្ដែង​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២១ នេះ បាន​ចំនួន​ជាង ៥៣ ម៉ឺន​តោន គិត​ជា​ទឹក ប្រាក់​មាន​ចំនួន​ជាង ៣៦៦លាន​ដុល្លារ​អាមេរិក ដែល​បរិមាណ​នាំចេញ​នេះ​មានការ​ធ្លាក់​ចុះ​ចំនួន​ជិត ១២​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូច គ្នា​ក្នុង​ឆ្នាំ ២០២០​។​

​ប្រទេស​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ​គឺ ប្រទេស​ចិន​ចំនួន ៥០​ភាគរយ នៃ​ការនាំចេញ​សរុប ស្មើ​នឹងបរិមាណ​ជាង ២៥ ម៉ឺន​តោន​, ការនាំចេញ​ទៅកាន់​សហ​គម​ន៍​អឺរ៉ុប ២៥ភាគរយ ខណៈ ការ​នាំ​ចេញ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស ម៉ាឡេស៊ី ព្រុយ​ណេ និង​សិង្ហបូរី​ជាង ៥៤​ពាន់​តោន ចំណែក​គោលដៅ​ផ្សេងទៀត​មាន​ប្រទេស​ហ្កា​ប៊ុង អូស្ត្រាលី ណូ​វែ​សេ​ឡង់​ជាដើម​។

​លោក​ឧកញ៉ា បានលើកឡើង​លើ​ស្ថានភាព​រួម នៃ​ឆ្នាំ​២០២១ ដោយ​ឈរលើ​គោលការណ៍​ការវាយតម្លៃ​ជា ប្រចាំ និង​ឈរលើ​មូលដ្ឋាន​នៃ​ការអនុវត្តន៍​ជាក់ស្តែង ការនាំចេញ​អង្ករ​របស់​កម្ពុជា​អាច​ស្ថិត​ក្នុង​បរិមាណ​ជុំវិញ ៦៣​ម៉ឺន​តោន ដែលមាន​ការធ្លាក់ចុះ​ជារួម​ប្រមាណ​ជា ៧.៥​ភាគរយ​។

​បើ​តាម​ការរំពឹងទុក នៅ​ឆ្នាំ​២០២២ គឺមាន​ការប្រសើរ​ឡើង​វិញ និង​មាន​កំនើន​ខ្ពស់ជាង ឆ្នាំ​២០២០ លើ​បរិមាណ​នាំចេញ​សរុប​ចន្លោះ​ពី ៧៥ទៅ ៨០ ម៉ឺន​តោន ដោយសារ​កត្តា​មួយចំនួន​រួមមាន​៖ ទីផ្សារ​ប្រទេស​ចិន​, តាមរយៈ​ការចុះ​អនុស្សរណ​យោគយល់​រវាង​កម្ពុជា​-​ចិន លើក​ទី​៦ លើ​បរិមា​ណ​អង្ករ​ចំនួន ៤០ ម៉ឺន​តោន បន្ថែម​លើ​យន្តការ​ទីផ្សារ​ដែល ប្រទេស​ចិន ក្រៅពីនេះ ​ប្រទេស​ចិន ជាពិសេស​ក្រុមហ៊ុន​សាជីវកម្ម​ចំណីអាហារ (COFCO) នឹង​ជួយ​លើកកម្ពស់​អង្ករ​កម្ពុជា​ផងដែរ​។

​ចំណែក​ទីផ្សារ​សហគមន៍​អឺរ៉ុប នឹងត្រូវ​បន្ត​កើនឡើង និង​វិល​ទៅរក​ប្រក្រតីភាព​វិញ ដោយ​កា​នាំចូល​ដោយ​សេរី គ្មាន​ការបង់ ពន្ធអាករ​នាំចូល បន្ទាប់ពី​ការបញ្ចប់​នូវ​ការដាក់ទណ្ឌកម្ម​លើ​វិធាន​រក្សា​ការពារ ៣​ឆ្នាំ ដែល​ត្រូវដល់​កាលកំណត់​។

​សម្រាប់​ទីផ្សារ ក្នុង​តំបន់​អាស៊ាន​វិញ​៖ អាច​នឹង​បន្ត​នៅ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​លើ​អង្ករ​ក្រអូប​សម្រាប់​ប្រទេស ម៉ាឡេស៊ី ព្រុយ​ណេ និង​សិង្ហបុរី រួម​នឹង​ទីផ្សារ​សក្ដានុពល​ថ្មី​ទៀត​គឺ ប្រទេស​ទី​ម័​រ​ខាងកើត​។ ដោយឡែក​ទីផ្សារ ផ្សេងៗ​រួមមាន​៖ ប្រទេស​ហ្កា​ប៊ុង អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ តួ​គី និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា និង​អា​ហ្វ្រិ​ច នឹង​បន្ត​កើនឡើង​ផងដែរ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm