សេវាសារព័ត៌មានរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍ថា មនុស្សសរុបចំនួន ២៨៧ នាក់ ដោយអ្នករបួសផ្សេងៗ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលថ្មីរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។
ក្រសួងបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរមនុស្ស ១៣នាក់ បានរងរបួសកម្រិតមធ្យមហើយ ២៤០នាក់ផ្សេងទៀត បានរងរបួសស្រាល។ ចំណែកមនុស្ស ១១នាក់ផ្សេងទៀត បានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ដ ដោយសារតែការតក់ស្លុត ហើយអ្នកជំងឺជាង ២០នាក់ កំពុងស្ថិតក្រោមការពិនិត្យសុខភាព ភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់ពួកគេ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ក្រសួងសុខាភិបាល មិនបានផ្តល់ទិន្នន័យស្តីពីអ្នកស្លាប់និងរបួស ពីការវាយប្រហារពេញមួយយប់នោះទេ។ យោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយគេហទំព័រព័ត៌មាន Ynet យ៉ាងហោចណាស់មនុស្ស ៨នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ។