ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានកំណត់គោលដៅលើតំបន់ Jaffa របស់អ៊ីស្រាអែលភាគកណ្តាល ជាមួយនឹងមីស៊ីលបាលីស្ទីក ជាច្រើនគ្រាប់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ ដោយមានការសម្របសម្រួលជាមួយអ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តការវាយប្រហារគ្នាដោយមីស៊ីល។
ក្រុមនេះបាននិងកំពុងបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ ជាអ្វីដែលពួកគេនិយាយថា ជាការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្នុងអំឡុងសង្គ្រាមអ៊ីស្រា អែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅទីនោះ។