រដ្ឋាភិបាល គ្រោង​ចំណាយ​ប្រា​ក់​ជាង ១​ប៊ី​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​កូ​វីដ​នៅ​ឆ្នាំក្រោយ​

2021/12/25 01:08:14 am        474

​ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា ថ្វីត្បិតតែ​ស្ថានភាព​កូ​វីដ​១៩​ នៅ​កម្ពុជា បាន​ធូរស្រាល​ឡើងវិញ​ក៏​ពិតមែន តែ​រដ្ឋាភិបាល​កម្ពុជា​ក៏​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា ប្រឈម​ដែល​នឹង​កើតឡើង ចំពោះ​មុខជាក់ស្ដែង​នៅក្នុង​ឆ្នាំ​២០២២​ខាងមុខ គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ដោះស្រាយ​បញ្ហា​នានា​បណ្ដាលមកពី​កូ​វីដ-​១៩​។​

​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ល្ងាច​ថ្ងៃទី​២៣ ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា ចាប់តាំងពី​កម្ពុជា​បាន​ជួបប្រទះ​នឹង​បញ្ហា​កូ​វីដ​១៩ រដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​ជា បន្តបន្ទាប់​ដើម្បី​ស្ដារ​អាជីវកម្ម ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ និង​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំ​របស់​ប្រជាពលរដ្ឋ​ជា ពិសេស​ពលរដ្ឋ​ក្រីក្រ​។

​ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង ៨២០​លាន​ដុល្លារ សម្រាប់​កិច្ច​អន្តរាគមន៍ ផ្នែក​សុខាភិបាល សង្គម និង​សេដ្ឋកិច្ច ហើយ​ឆ្នាំ​២០២១ រដ្ឋាភិបាល ក៏បាន​បង្កើន​ការ ចំណាយ​របស់ខ្លួន​លើ​បញ្ហា កូ​វីដ​១៩ រហូតដល់​ជាង ១.៤០០​លាន​ដុល្លារ​។​

​ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៅក្នុង​អង្គប្រជុំ​ខាងលើនេះ បាន​បញ្ជាក់ថា ដោយសារតែ រដ្ឋាភិបាល​បាន​បង្កើន​ការ​ចំណាយ​ទៅលើ​ការប្រឆាំង​នឹង​កូ​វីដ​១៩ ក្រសួងពាណិជ្ជកម្ម​ក៏បាន​សន្សំសំចៃ​ដល់​ការ ចំណាយ ដោយ​កាត់បន្ថយ​ការ​ចំណាយ​ណា​មិន​ចាំបាច់ ដើម្បី​ចូលរួម​ដល់​ការ​ចំណាយ​ជារួម​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​នឹង​កូ​វីដ-​១៩​នេះ​ដែរ​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm