ព្រះវិហារនៅភាគកណ្តាលអ៊ីស្រាអែល បានរងការខូចខាត អំឡុងការវាយប្រហារមីស៊ីលអ៊ីរ៉ង់កាលពីយប់កន្លងទៅ ស្ថិតនៅជិតអគារសាលារៀនដែលបានបាក់រលំនៅតំបន់មានមនុស្សរស់នៅច្រើនកុះករ Bnei Brak ។
នគរបាលអ៊ីស្រាអែលនិយាយថា បំណែកកាំជ្រួចផ្លោងបានធ្លាក់នៅតំបន់រស់នៅអ្នកស្រុក និងអគារសហគមន៍ ។ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅតំបន់នោះ ។
មីស៊ីលអ៊ីរ៉ង់ បានវាយប្រហារទីក្រុងតែល អាវីវ និងទីក្រុងកំពង់ផែ Haifa មុនពេលថ្ងៃរះ នាថ្ងៃចន្ទនេះ ដោយសម្លាប់មនុស្សយ៉ាងហោច ៨នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ជំរុញឲ្យរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល ព្រមានថា ពលរដ្ឋរស់នៅទីក្រុងតេអេរ៉ង់ នឹងតបស្នងការវាយប្រហារខាងលើក្នុងពេលដ៏ខ្លីខាងមុខនេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅ អ៊ីស្រាអែលបានបើកការវាយប្រហារយោធាដ៏គួរឲ្យភ្ញាក់ផ្អើល និងទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងយានដ្រូនយ៉ាងសន្ធាប់លើអ៊ីស្រាអែល ៕