ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ និងរថយន្ត រងការខូចខាតកាលពីថ្ងៃអាទិត្យ ក្រោយទឹកជំនន់ដ៏គំហក់ បានវាយប្រហាររដ្ឋ West Virginia សហរដ្ឋអាមេរិកកាលពីរយៈពេល ១ថ្ងៃមុន ។
រូបភាពវីដេអូឃ្លីបសាក្សីឃើញការខូចខាតទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាពលរដ្ឋនៅទីក្រុង Triadelphia ។
យោងតាមការអះអាងរបស់រអភិបាលរដ្ឋ West Virginia លោក Patrick Morrisey បានឲ្យដឹងថា មនុស្សយ៉ាងហោច ៥នាក់ បានស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយទឹកជំនន់កើតមានកាលពីថ្ងៃសៅរ៍ ។
លោក Morrisey និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ភ្លៀងធ្លាក់កម្ពស់ជិត ២សង់ទីម៉ែត្រ ក្នុងរយៈពេលតិចជាង ៤ម៉ោង បណ្តាលឲ្យមានទឹកជំនន់ដ៏គំហក់កាលពីថ្ងៃសៅរ៍ នៅតាមតំបន់ភាគខាងជើងរដ្ឋ West Virginia ៕