អ៊ីរ៉ង់និយាយប្រាប់ពលរដ្ឋអ៊ីស្រាអែលឲ្យចាកចេញពីតំបន់ចាំបាច់ សម្រាប់សុវត្ថិភាពរបស់ពួកគេ

2025/06/17 02:14:06 am        195

កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានផ្សព្វផ្សាយសារនៅលើទូរទស្សន៍ជាតិ ព្រមានឲ្យប្រជាពលរដ្ឋអ៊ីស្រាអែលចាកចេញពីដែនដីកាន់កាប់ប៉ាឡេស្ទីន ស្របពេលដែលប្រទេសទាំង ២ បន្តវាយប្រហារគ្នាទៅវិញទៅមក និងជំរុញឲ្យប្រជាពលរដ្ឋអ៊ីស្រាអែលចាកចេញពីតំបន់ចាំបាច់ សម្រាប់សុវត្ថិភាពរបស់ពួកគេ ។

ខណៈពេលនោះដែរ អ៊ីរ៉ង់ បានប្រាប់ក្រុមអ្នកសម្របសម្រួល កាតា និងអូម៉ង់ ថាខ្លួនមិនបើកចំហរការចរចាបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិកទេ ខណៈខ្លួនកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល ។ 

យោធារបស់អ៊ីស្រាអែល ដែលបានបើកការវាយប្រហារកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងគោលបំណងដែលបានបញ្ជាក់ក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ បានព្រមានប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែរកន្លែងផលិតអាវុធឲ្យជម្លៀសខ្លួនចេញ ។ 

នៅព្រឹកថ្ងៃចន្ទនេះ កងកម្លាំងអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងមីស៊ីលពីដីទៅដី នៅកណ្តាលប្រទេសអ៊ីរ៉ង់។ 

ដោយឡែក លោក Reza Sayad គឺជាអ្នកនាំពាក្យយោធាអ៊ីរ៉ង់ និយាយថា បច្ចុប្បន្នពួកយើងមានទិន្នន័យពេញលេញពីទីតាំងរសើប និងសំខាន់របស់អ្នក និងចំណុចចាំបាច់ ។ ដូច្នេះហើយ ពួកយើងសូមធ្វើការសង្កត់ធ្ងន់ថា ពួកយើងមិនបណ្តោយឲ្យរបបឧក្រិដ្ឋកម្មប្រើប្រាស់អ្នកជាខែលមនុស្សនោះទេ ។ អ្នកត្រូវចាកចេញឆ្ងាយពីទីតាំងដែលបានបញ្ជាក់ ហើយអ្នកត្រូវដឹងថា ការស្នាក់នៅជម្រកក្រោមដី នឹងមិនផ្តល់សន្តិសុខដល់អ្នកនោះទេ ។

លោក Hossein Kermanpour គឺជាអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់និយាយថា ចំនួនអ្នកស្លាប់ចាប់តាំងពីចាប់ផ្ដើមការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ២២៤នាក់ និងមនុស្ស១.២០០នាក់ផ្សេងទៀត រងរបួស ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល។ ចំណែកនៅក្នុងប្រទេសអ៊ីស្រាអែលវិញ ចំនួនអ្នកស្លាប់ឡើងដល់ ១៤នាក់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm