នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃចន្ទនេះថា កងទ័ពអាកាសអ៊ីស្រាអែល គ្រប់គ្រងបានដែនអាកាសពីលើរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ។
លោក Netanyahu ថ្លែងបែបនេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Tel Nof ជាទីដែលលោកបានជួបជាមួយអ្នកបើកបរយន្តហោះចម្បាំង និងបានផ្តល់អនុសាសន៍ចំពោះការងាររបស់ពួកគេក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតពុំធ្លាប់ដែលមានពីមុនរបស់ខ្លួនលើអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ដោយមានគោលដៅលើក្រុមមេបញ្ជាការ ក្រុមអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ គោលដៅយោធា និងទីតាំងនុយក្លេអ៊ែរ ។
ទីក្រុងតេអេរ៉ង់ដែលបានច្រានចោលសកម្មភាពចម្រាញ់អ៊ុយរ៉ានីញ៉ូមថាជាផ្នែកមួយនៃកម្មវិធីនុយក្លេអ៊ែរសម្ងាត់របស់ខ្លួននោះ បានឆ្លើយតបវិញជាមួយនឹងការបាញ់មីស៊ីលបាលីស្ទិករាប់រយគ្រាប់លើអ៊ីស្រាអែល ។
លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្តរហូតដល់សម្រេចបានជោគជ័យ ៕