បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ« កូនខ្មែរអាចធ្វើបាន »

2021/12/25 02:11:22 am        410

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកឆន្ទជ្រើសតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជ ននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានផលិតនិងបញ្ចេញផ្សាយនូវវីដេអូថ្មីមួយ ក្រោមចំណងជើងថា បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន» ដែលវីដេអូនេះមានរយៈពេលជាង១៧នាទី។

ខ្លឹមសារវីដេអូនេះ បានរំលេចឱ្យសាធារណជនឃើញច្បាស់នូវលក្ខណៈសម្បត្តិ និងគុណវុឌ្ឍិរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការសម្រេចជាឯកឆន្ទជ្រើសតាំងពីគណៈកម្មាធិការកណ្តាល ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់បន្តវេនពីសម្តេចតេជោនៅពេលអនាគត ជាមួយនឹងការរំលឹកនូវភាពចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាថា ជាគណបក្សដ៏ធំបំផុត និងមានចំណាស់យូរជាងគណបក្សផ្សេងៗទៀតនៅកម្ពុជា ហើយដែលពោរពេញទៅដោយបទពិសោ ធន៍ និងដែលកំពុងដឹកនាំប្រទេស ៤៣ ឆ្នាំកន្លងមកនេះ ពិតជាបានបង្ហាញ នូវភាពជាគំរូ និងឈានមុខគេម្តងទៀតតាមរយៈការគិតគូរអំពីការបន្តវេន។

ខណៈដែលថ្នាក់ដឹកនាំរបស់បក្សបច្ចុប្បន្ន កាន់តែមានវ័យចំណាស់ ការរៀបចំយុវជនដែលជាឈាមថ្មីសម្រាប់ការបន្តវេន គឺជាការងារដ៏ចាំបាច់មួយ ដែលមិនអាចមើលរំលងបាននោះឡើយ។ យ៉ាងណាមិញគណបក្សប្រជាជនកម្ពុជាក៏ពិតជាមិនបានមើលរំលង បញ្ហានេះឡើយ។ បន្ទាប់ពីបានរៀបចំ និងបង្វឹ កអស់ពេលជាច្រើនឆ្នាំក្នុងថ្នាលនៃភាពជាអ្នកដឹកនាំ កូនចៅរបស់បណ្តាថ្នាក់ដឹកនាំគណបក្សប្រជាជនជាច្រើនបានក្លាយជាទំនុកចិត្តសម្រាប់រៀមច្បងរបស់ខ្លួន ក៏ដូចជាទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

ឥឡូវនេះដល់ពេលវេលាដែលតួអង្គអ្នកបន្តវេនត្រូវចេញមុខបង្ហាញខ្លួន ដើម្បីឲ្យសារធារណជនបានស្គាល់ហើយ ពោលគឺជាពេលវេលាដ៏សមស្របបំផុតដែលគណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តនូវយុទ្ធសាស្ត្របេះផ្លែឈើ យកមកបន្ទុំដោយមិនរង់ចាំទុកឱ្យទុំនៅលើដើមឡើយ។ ក្នុងចំណោមបេក្ខជនវ័យក្មេងដែលត្រូវបន្តវេនក្នុងតំណែងដឹកនាំកំពូលរបស់ប្រទេសទៅថ្ងៃអនាគត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខជនដែលលេចធ្លោជាងគេ និងត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រាព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទលើបេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តវេនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅពេលខាងមុខ។

មានញត្តិ និងលិខិតគាំទ្របានផុសឡើងព្រោងព្រាត ដូចទឹកបាក់ទំនប់មកពីគ្រប់មជ្ឈដ្ឋាន គឺជាភស្តុតា ងដ៏រឹងមាំជាក់ស្តែង និងមិនអាចប្រកែកបាន ដែលបញ្ជាក់យ៉ាងច្បាស់ថា បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាទទួលបាននូវការគោរពរាប់អាន ស្រឡាញ់ពេញចិត្ត និងទំនុកចិត្ត ពីមហាជន និងក្នុងជួរគណបក្សប្រ ជាជនកម្ពុជា យ៉ាងច្រើនលើសលុប។ សន្ទុះនៃការគាំទ្រយ៉ាងខ្លាំងបែបនេះ ក៏ព្រោះតែមហាជនមានជំ នឿយ៉ាងមុតមាំថា កូនខ្មែររូបនេះពិតជាហ៊ានលះបង់គ្រប់បែបយ៉ាង និងអាចធ្វើបានគ្រប់យ៉ាងសម្រាប់ប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។ និយាយដោយខ្លី បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមជាអនាគតមេដឹកនាំ និងជានិមិត្តរូបនៃទស្សនៈ«កូនខ្មែរអាចធ្វើបាន»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm