លោក Trump ព្រមានអ្នកក្រុងតេអេរ៉ង់ឱ្យជម្លៀសខ្លួន ខណៈជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ចូលដល់ថ្ងៃទីប្រាំ

2025/06/17 03:25:56 pm        163

អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តវាយប្រហារគ្នាទៅវិញទៅមករយៈពេលប្រាំថ្ងៃជាប់គ្នានៅថ្ងៃអង្គារ (១៧ មិថុនា) នេះ ហើយប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានប្រាប់ប្រជាជនអ៊ីរ៉ង់ ឱ្យប្រញាប់ជម្លៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ ដោយលើកឡើងពីអ្វីដែលលោកបាននិយាយថាគឺជាការបដិសេធរបស់ប្រទេសនេះចំពោះកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

លោក Trump បានសរសេរលើបណ្ដាញសង្គម Truth Social របស់លោកថា៖ «អ៊ីរ៉ង់គួរណាស់តែចុះហត្ថលេខាលើ "កិច្ចព្រមព្រៀង" ដែលរូបលោកបានប្រាប់ពួកគេឱ្យចុះហត្ថលេខា។ ពិតជាអាម៉ាស់ និងខ្ជះខ្ជាយជីវិតមនុស្សណាស់។ និយាយដោយសាមញ្ញបំផុតគឺថា "អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរទេ"។ អាមេរិកសូមនិយាយដដែលៗម្តងហើយម្តងទៀតថា អ្នកគ្រប់គ្នាគួរតែជម្លៀសចេញទីក្រុងតេអេរ៉ង់ជាបន្ទាន់!»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ភ្លាមៗថា មានការផ្ទុះ និងការបាញ់ប្រព័ន្ធការពារដែនអាកាសយ៉ាងខ្លាំងក្លានៅទីក្រុងតេអេរ៉ង់ នៅព្រឹកថ្ងៃអង្គារនេះ។ គេហទំព័រព័ត៌មាន Asriran បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសក៏ត្រូវបើកដំណើរការផងដែរក្នុងទីក្រុង Natanz ដែលជាជម្រកមូលដ្ឋាននុយក្លេអ៊ែរសំខាន់ៗ មានចម្ងាយ ៣២០គីឡូម៉ែត្រពីរដ្ឋធានី។

នៅអ៊ីស្រាអែល ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបន្លឺឡើងនៅក្រុង Tel Aviv បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយសំឡេងផ្ទុះដ៏ធំត្រូវបានលាន់ឮ ខណៈមីស៊ីលអ៊ីរ៉ង់ បន្តវាយប្រហារប្រទេសនេះជាថ្មីម្តងទៀត។ មន្ត្រីអ៊ីរ៉ង់រាយការណ៍ថា មានមនុស្សស្លាប់ប្រមាណ ២២៤នាក់ ដែលភាគច្រើនជាជនស៊ីវិលក្នុងពេល ៥ថ្ងៃមកនេះ ខណៈអ៊ីស្រាអែលនិយាយថា ជនស៊ីវិលប្រហែល ២៤នាក់ត្រូវបានសម្លាប់។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich និយាយថា ប្រជាជនអ៊ីស្រាអែលជិត ៣.០០០នាក់ ត្រូវបានជម្លៀសចេញ ដោយសារតែការខូចខាតពីការវាយប្រហាររបស់អ៊ីរ៉ង់៕



អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm