អឺរ៉ុប ជំរុញឱ្យអ៊ីរ៉ង់ បន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ដើម្បីបញ្ចៀសសង្រ្គាមពេញបន្ទុកយ៉ាងក្ដៅគគុក

2025/06/17 03:36:31 pm        172

ប្រភពការទូតបារាំងបាននិយាយថា បណ្ដារដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប បានប្រាប់សមភាគីអ៊ីរ៉ង់របស់ពួកគេ នៅក្នុងកិច្ចសន្ទនាដ៏កម្រមួយកាលថ្ងៃចន្ទ (១៦ មិថុនា) ថាឱ្យត្រលប់ទៅកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកវិញ និងដកថយមិនឱ្យមានជម្លោះពេញបន្ទុកកាន់តែក្ដៅជាមួយអ៊ីស្រាអែល ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បញ្ជាក់ថា អាទិភាពរបស់ក្រុងតេអេរ៉ង់ពេលនេះគឺត្រូវតតាំងនឹងអ៊ីស្រាអែល។

អ៊ីស្រាអែល បានបើក "ប្រតិបត្តិការតោងើប" (Operation Rising Lion) ប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃសុក្រសប្ដាហ៍មុន ត្រឹមតែពីរថ្ងៃប៉ុណ្ណោះមុនពេលអ្នកចរចារបស់អាមេរិក និងអ៊ីរ៉ង់ គ្រោងបន្តពិភាក្សាដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អ៊ីស្រាអែល បានហៅសកម្មភាពនោះថាជាការវាយប្រហារ "មុន" ដើម្បីរារាំងអ៊ីរ៉ង់ មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ បានបដិសេធថាខ្លួនមិនមានគម្រោងអភិវឌ្ឍអាវុធបែបនេះឡើយ ហើយបានសងសឹកវិញដោយបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។

បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលត្រូវគេស្គាល់ថា មហាអំណាចអឺរ៉ុបទាំង៣ ឬ E3 គឺជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់ ដែលមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប្រភពការទូតបារាំងនិយាយថា "បណ្ដារដ្ឋមន្ត្រីអឺរ៉ុប ជំរុញឱ្យអ៊ីរ៉ង់ ត្រលប់ទៅតុចរចាឱ្យបានលឿនតាមដែលអាចធ្វើទៅបានដោយគ្មានបុរេលក្ខខណ្ឌ" ហើយព្រមានអ៊ីរ៉ង់ ឱ្យជៀសវាងការសម្រេចចិត្តបែបប្រញាប់ប្រញាល់ប្រឆាំងនឹងផលប្រយោជន៍លោកខាងលិច។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ត្រូវដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា លោកបានរំលឹកឡើងវិញពីភាពម៉ឺងម៉ាត់របស់អ៊ីរ៉ង់ក្នុងវិស័យការទូត ហើយសង្កត់ធ្ងន់ថា "អ៊ីរ៉ង់មិនដែលចាកចេញពីតុចរចាទេ ប៉ុន្តែការផ្តោតរបស់ទីក្រុងតេអេរ៉ង់នៅដំណាក់កាលនេះ គឺពិតណាស់ថាត្រូវតតាំងនឹងការឈ្លានពានពីខាងក្រៅ"៕



អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm