ម៉ាស៊ីនទាំងអស់នៅរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូមដ៏សំខាន់របស់អ៊ីរ៉ង់ ទំនងជា 'ខូចខាតធ្ងន់ធ្ងរ'

2025/06/17 04:34:18 pm        165

ប្រធានអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន BBC នៅថ្ងៃចន្ទ (១៦ មិថុនា) ថា ម៉ាស៊ីនប្រមាណ ១៥.០០០គ្រឿង ដែលកំពុងដំណើរការនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដ៏ធំបំផុតរបស់អ៊ីរ៉ង់ ក្នុងក្រុង Natanz ទំនងជារងការខូចខាតយ៉ាងធ្ងន់ធ្ងរ ឬត្រូវបំផ្លាញទាំងស្រុង ដោយសារតែការដាច់ចរន្តអគ្គិសនី ដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA និងអគ្គនាយករបស់អង្គភាពនេះគឺលោក Rafael Grossi ធ្លាប់បាននិយាយថា ម៉ាស៊ីននៅរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូមក្រោមដីក្នុងក្រុង Natanz អាចនឹងត្រូវខូចខាត ដោយសារការវាយប្រហារតាមអាកាសលើបណ្ដាញផ្គត់ផ្គង់ថាមពល ទោះបីជាទីធ្លាដែលដាក់រោងចក្រនេះ មើលទៅហាក់ដូចជាមិនត្រូវបានវាយលុកក៏ដោយ។

លោក Grossi បាននិយាយក្នុងបទសម្ភាសន៍ជាមួយ BBC ថា "ការវាយតម្លៃរបស់ IAEA បង្ហាញថា ដោយសារតែការបាត់បង់ថាមពលខាងក្រៅភ្លាមៗ នោះអាចមានភាគរយខ្ពស់ដែលថា ម៉ាស៊ីនចម្រាញ់អ៊ុយរ៉ានីញ៉ូមអាចត្រូវបានបំផ្លាញទាំងស្រុង ឬមិនដូច្នេះទេក៏ត្រូវខូចខាតធ្ងន់ធ្ងរដែរ"។ គួរឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីបង្កការគំរាមកំហែងខ្លាំងដល់ម៉ាស៊ីនដ៏ផុយស្រួយប្រភេទនេះ ដែលដំណើរការបង្វិលក្នុងល្បឿនដ៏លឿនបំផុត។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល បានធ្វើឱ្យរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូម យ៉ាងតិចចំនួន ២កន្លែង ត្រូវបញ្ឈប់សកម្មភាព ក្នុងចំណោមរោងចក្រអ៊ុយរ៉ានីញ៉ូមចំនួន៣ របស់អ៊ីរ៉ង់។ អ្នកការទូតជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា មូលដ្ឋានក្រោមដីទាំងនោះជាកន្លែងស្តុកទុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់បំផុតរបស់អ៊ីរ៉ង់ ប៉ុន្តែក៏នឹងត្រូវការត្រួតពិនិត្យដិតដល់បន្ថែមទៀតដើម្បីវាយតម្លៃពេញលេញពីស្ថានភាពនៅទីនោះ៕



អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm