រុស្ស៊ី៖ ស្ត្រីពីរនាក់ស្លាប់នៅក្នុងអគ្គិភ័យដែលបានឆាបឆេះអគារសង្គ្រោះបន្ទាន់ ជាកន្លែងព្យាបាលអ្នកជំងឺ COVID-19 នៅមន្ទីរពេទ្យក្នុងទីក្រុង Astrakhan ភាគខាងត្បូងប្រទេសរុស្ស៊ី។ អ្នកជំងឺ ១៦នាក់ផ្សេងទៀតនៅក្នុងអគារត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

ក្រសួងសង្គ្រោះបន្ទាន់បាននិយាយថា អគ្គិភ័យបានគ្របដណ្ដប់លើទីតាំង ១៥ម៉ែត្រការ៉េ ហើយត្រូវបានពន្លត់យ៉ាងឆាប់រហ័ស។ លោក Alexander Burkin រដ្ឋមន្ត្រីក្រសួងសុខាភិបាលទីក្រុង Astrakhan បាននិយាយថា ការឆ្លងចរន្តអគ្គិសនីត្រូវបានចាត់ទុកថា ជាមូលហេតុនៃអគ្គិភ័យនេះ។ ប្រទេសរុស្ស៊ីមានករណីឆ្លងវីរុស COVID-19 សរុប 10,343,353នាក់ និងមានអ្នកស្លាប់ដោយសារវីរុស 302,269នាក់រហូតមកដល់ពេលនេះ៕
អត្ថបទ៖ ប៊ុនថន