អ្នកដំណើររាប់ម៉ឺននាក់ជាប់គាំង ខណៈដែនអាកាសត្រូវបិទទូទាំងមជ្ឈិមបូព៌ា ជុំវិញជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់

2025/06/17 06:01:38 pm        188

ការវាយប្រហារតបតគ្នាទៅមកជាច្រើនថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលជាសត្រូវដ៏ជូរចត់យូរអង្វែងទាំងពីរ បានបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្រ្តដ៏ច្របូកច្របល់ ហើយមនុស្សជាច្រើនក្នុងតំបន់ភ័យខ្លាចថា ជម្លោះកាន់តែរីកធំទប់មិនជាប់ ខណៈរលកវាយប្រហារបានបន្តលើអាកាស ៥យប់ជាប់ៗគ្នា។

ជម្លោះចុងក្រោយនេះបានបង្ខំឱ្យប្រទេសភាគច្រើននៅមជ្ឈិមបូព៌ាបិទដែនអាកាសរបស់ពួកគេ ដោយអាកាសយានដ្ឋានរាប់សិបកន្លែងបានបញ្ឈប់រាល់ជើងហោះហើរទាំងអស់ ឬកាត់បន្ថយប្រតិបត្តិការយ៉ាងច្រើន ដែលបណ្តាលឱ្យអ្នកដំណើររាប់ម៉ឺននាក់ត្រូវជាប់គាំង ហើយអ្នកផ្សេងទៀតមិនអាចគេចចេញពីជម្លោះ ឬធ្វើដំណើរទៅប្រទេសកំណើតវិញបាន។

លោក John Cox អាកាសយានិកចូលនិវត្តន៍ និងជាអ្នកជំនាញផ្នែកសុវត្ថិភាពអាកាសចរណ៍ បាននិយាយថា "ឥទ្ធិពលដូមីណូនៅទីនោះគឺធំធេងណាស់" ពោលគឺដួលមួយដួលទាំងអស់ ខណៈព្រមានថា ការរំខាននេះនឹងមានតម្លៃខូចខាតយ៉ាងអាក្រក់។ អ៊ីស្រាអែល បានបិទអាកាសយានដ្ឋាន Ben Gurion អន្តរជាតិដ៏សំខាន់របស់ខ្លួន "រហូតដល់មានការជូនដំណឹងបន្ថែម" ដោយទុកឱ្យអ្នកដំណើរអ៊ីស្រាអែលជាង ៥០.០០០នាក់ ជាប់គាំងនៅបរទេស។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ របស់ប្រទេសនេះក៏ត្រូវផ្លាស់ទៅទីក្រុង Larnaca។

អ៊ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍មុន បានផ្អាកជើងហោះហើរទៅកាន់ និងចេញពីអាកាសយានដ្ឋានអន្តរជាតិ Khomeini ដ៏សំខាន់របស់ខ្លួននៅជាយក្រុងតេអេរ៉ង់។ ព្រលានយន្តហោះនៅអ៊ីរ៉ាក់ ដែលនៅជិតខាង ក៏បានបិទទាំងអស់ ដោយសារនៅជិតអ៊ីរ៉ង់ខ្លាំងពេក។ ទោះបីជាដែនអាកាសនៅតែបើកចំហមួយផ្នែកក្នុងលីបង់ និងហ្ស៊កដានីក៏ដោយ ក៏ស្ថានភាពនៅតែវឹកវរ ដោយអ្នកដំណើរជាច្រើនបានជាប់គាំងទាំងក្នុង និងក្រៅប្រទេសជាមួយនឹងការពន្យារពេល និងលុបចោលជើងហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបន្ថយជើងហោះហើរ ឬបញ្ឈប់ប្រតិបត្តិការទាំងស្រុង ហើយអាជ្ញាធរបានបិទព្រលានយន្តហោះពេញមួយយប់ ជាពេលវេលាដែលការវាយប្រហារមានកម្រិតខ្លាំងក្លាបំផុត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        192
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        179
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm