លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ បាននិយាយទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល គឺជាការការពារខ្លួន និងជា«ប្រតិបត្តិការការពារសមាមាត្រ សំដៅលើគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធតែប៉ុណ្ណោះ»។

លោកបានសរសេរក្នុងលិខិតមួយច្បាប់ថា កិច្ចសហប្រតិបត្តិការណាមួយធ្វើឡើងដោយប្រទេសទីបីដោយការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នឹង «ធ្វើឱ្យពួកគេស្មុគស្មាញនៅក្នុងការទទួលខុសត្រូវផ្នែកច្បាប់និងផលវិបាកនៃវិបត្តិនេះ»។
លោកបាននិយាយថា «បើគ្មានអាវុធ ចារកម្ម និងការគាំទ្រផ្នែកនយោបាយរបស់សហរដ្ឋអាមេរិកទេ ការវាយប្រហារនេះ ក៏មិនអាចកើតឡើងបានដែរ។ សហរដ្ឋអាមេរិក នឹងមានការទទួលខុសត្រូវចំពោះសកមភាពខុសច្បាប់នេះ»។ «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា អ៊ីរ៉ង់មិនបានវាយប្រហារអ៊ីស្រាអែលទេ។ អ៊ីរ៉ង់ មិនបានចាប់ផ្តើមសង្រ្គាមណាមួយឡើយ។

អ៊ីស្រាអែល បានចាប់ផ្តើមធ្វើសង្គ្រាមតាមអាកាសរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានសម្លាប់មេបញ្ជាការកងទ័ពជាន់ខ្ពស់យោធាអ៊ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ដែលគោលបំណងរបស់ខ្លួនគឺដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានសងសឹកលើអ៊ីស្រាអែលវិញ ដោយកាតបាញ់ស្រោចមីស៊ីល។
លោក Danny Danon ឯកអគ្គរដ្ឋទូតប្រចំាអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា «ក្នុងរយៈពេល៤៨ម៉ោងកន្លងទៅនេះ អ៊ីរ៉ង់បានបាញ់មីស៊ីល និងយានដ្រូន ដោយផ្ទាល់ទៅកាន់ជនស៊ីវិលអ៊ីស្រាអែល»។ «អ៊ីរ៉ង់ ដាក់គោលដៅមីស៊ីលរបស់ខ្លួនទៅលើកុមារ ខណៈយើងកំណត់គោលដៅលើក្បាលម៉ាស៊ីនភេរវកម្មរបស់របបនេះ»។