ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងនៅប្រទេសនីហ្សេរីយ៉ា កើនដល់ ១៥០នាក់

2025/06/17 07:11:16 pm        125

អ្នករួចជីវិតពីគ្រោះថ្នាក់នេះបាននិយាយកាលពីថ្ងៃចន្ទ (១៦ មិថុនា) ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីខ្មាន់កាំភ្លើង កាលពីចុងសប្តាហ៍ នៅភាគខាងជើងប៉ែកកណ្តាលប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ ១៥០នាក់ ខណៈអ្នកភូមិនៅតែបន្តជីកកកាយលំនៅឋានដែលត្រូវបានដុត ដើម្បីរាប់ចំនួនជនរងគ្រោះបន្ថែមទៀត និងស្វែងរកមនុស្សរាប់សិបនាក់ដែលនៅតែបាត់ខ្លួន។

ក្រុមអ្នកវាយប្រហារបានសម្រុកចូលសហគមន៍ Yelewata នៃរដ្ឋ Benue កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយបានបើកការបាញ់ប្រហារលើអ្នកភូមិដែលកំពុងសម្រាន្តលក់ ហើយដុតផ្ទះសម្បែងរបស់ពួកគេ នេះបើតាមការលើកឡើងរបស់អ្នករួចជីវិត និងសហជីពកសិករក្នុងតំបន់។ អ្នកស្លាប់ជាច្រើននាក់ បានជ្រកកោននៅផ្សារក្នុងស្រុកមួយ បន្ទាប់ពីភៀសខ្លួនពីអំពើហិង្សាក្នុងផ្នែកផ្សេងទៀតនៃរដ្ឋ។

ភ្លាមៗនេះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការសម្លាប់នោះទេ ប៉ុន្តែការវាយប្រហារបែបនេះគឺជារឿងធម្មតាទៅហើយនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ជាទីដែលអ្នកគង្វាលក្នុងស្រុក និងកសិករ តែងតែប៉ះទង្គិចគ្នាជុំវិញដែនកំណត់ដីធ្លី និងទឹក។ ជម្លោះអូសបន្លាយកាន់តែធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអាជ្ញាធរ និងក្រុមអ្នកវិភាគព្រមានថា មានអ្នកចិញ្ចឹមសត្វចាប់ផ្ដើមកាន់អាវុធកាន់តែច្រើន។

អភិបាលរងរដ្ឋ Benue លោក Sam Ode និយាយថា លោកសង្ស័យថា ជនដៃដល់គឺជាក្រុមអ្នកគង្វាល។ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu ដែលរដ្ឋាភិបាលរបស់លោកបរាជ័យក្នុងការបញ្ចប់វិបត្តិសន្តិសុខដ៏បង្ហូរឈាមបែបនេះ បានពណ៌នាការវាយប្រហារនៅ Benue ថាជា "ការបង្ហូរឈាមដោយគ្មានន័យ"៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm