សម្តេចតេជោ បើកការប្រកួតវាយកូនគោលពានរង្វាន់សម្តេចតេជោ លើកទី៥ ឆ្នាំ២០២១

2021/12/25 06:08:55 pm        1.1 K

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ធ្នូ បានអញ្ជើញបើកការប្រកួតវាយកូនគោលពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៥ ឆ្នាំ២០២១ ដែលការប្រកួតនេះ បានធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការរៀបចំកម្មវិធីប្រកួតកីឡាវាយកូនគោលនេះ ត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា​រៀបចំ​ឡើងដើម្បី ចូលរួមអបអរសាទរទិវានយោបាយ​ឈ្នះឈ្នះខួបទី២៣ នៃការបញ្ចប់​សង្គ្រាម​ស៊ីវិលកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ។

ការប្រកួតកីឡាវាយកូន គោលរង្វាន់សម្ដេចតេជោ លើកទី៥នេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និង​ត្រូវបាន​ចូលរួម​ដោយ​កីឡាករកីឡា​ការិនីជាតិ ​អន្តរជាតិ និងបណ្ដាអង្គទូតប្រចាំនៅកម្ពុជាផងដែរ។

សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ​និងជាប្រធានសហព័ន្ធកីឡាវាយ​កូនគោល​កម្ពុជា​បញ្ជាក់ថា៖ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់​សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីលើកទី៥ ​នៅថ្ងៃនេះ​ ដើម្បីចូលរួមអបអរសាទរទិវានយោបាយឈ្នះឈ្នះ ខួប​ទី២៣ឆ្នាំ ​នៃ​ការ​បញ្ចប់សង្គ្រាមស៊ីវិលកម្ពុជា (២៩ ធ្នូ ឆ្នាំ ១៩៩៨ – ២៩ ធ្នូ ឆ្នាំ ២០២១) ស្របនឹង​សភាពការណ៍​នៅកម្ពុជាមានសន្តិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម ពិសេសការទប់ស្កាត់ការ​រីករាលដាលនៃជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរតាមរយៈការដាក់​ចេញ​យុទ្ធសាស្ត្រ​និង​វិធាន​ការនានា​ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី​និងបានសម្រេចបើកប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិតាមរយៈការរស់នៅតាមកន្លងប្រក្រតីភាពថ្មី។

សម្ដេចពិជ័យសេនា ទៀ បាញ់បន្តថា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បានធ្វើ​ឱ្យប្រទេស​ជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យក្នុងនោះវិស័យកីឡារាជរដ្ឋាភិបាល​បាន​ខិតខំយកចិត្តទុកដាក់ធ្វើការវិនិយោគកាន់តែច្រើនឡើងជាលំដាប់ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ រឹង ការហ្វឹកហ្វឺន,ការបណ្ដុះ បណ្ដាលធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស ,ការជួយគាំទ្រ​ឧបត្ថម្ភ​គ្រប់​ពេលវេលា គ្រប់ទីកន្លែងនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនី ​ដែលដណ្ដើមបានពានរង្វាន់ មេដាយមាស ប្រាក់ សំរឹទ្ធិ នៅក្នុងថ្នាក់តំបន់និងថ្នាក់អន្តរជាតិទៀតផង។

ជាក់ស្ដែងកាលពីថ្ងៃទី ១៨ធ្នូ កន្លងមកនេះ រាជរដ្ឋាភិបាលបានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងក្នុងការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធកីឡាសម្រាប់ឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍​ប្រកួតកីឡាស៊ីហ្គេម​និង​អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នឹងទុកជាមត៌កមនុស្សជាតិ និងយុវជនគ្រប់ជំនាន់ព្រមទាំងក្លាយ​ជា​ប្រទេសមានសក្ដានុពលកីឡា,ទេសចរណ៍ វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់និង​ពិភព​លោក«កីឡារស់ក្នុងសន្តិភាព!» ។

សម្ដេចពិជ័យ ​ក៏បានចាត់ទុកថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលថ្ងៃនេះ ក៏ដើម្បីបង្កើន​សមត្ថភាព​កីឡាវាយកូន​គោលកម្ពុជា ឲ្យមានសមត្ថភាព និងគុណ​ ផលកីឡាកម្រិតខ្ពស់ រឹងមាំ សម្រាប់​ឆ្ពោះ​ទៅដណ្ដើមជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ ៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm