ការស្ទង់មតិ៖ ប្រជាប្រិយភាពលោក Trump នៅទ្រឹងក្នុងអត្រា ៤២% ខណៈការគាំទ្រធ្លាក់ចុះលើគោលនយោបាយអន្តោប្រវេសន៍

2025/06/17 03:08:39 pm        76

យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័ន Ipsos ដែលបានបិទកាលពីថ្ងៃចន្ទ (១៦ មិថុនា) ដើមសប្ដាហ៍នេះបានបង្ហាញថា អត្រាគាំទ្រសាធារណៈរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបន្តឈរទ្រឹងក្នុងអត្រា ៤២% រយៈពេលមួយខែចុងក្រោយនេះ ប៉ុន្តែប្រជាជនអាមេរិក កាន់តែមិនសូវគាំទ្រចំពោះវិធីសាស្រ្តបង្ក្រាបអន្តោប្រវេសន៍មិនបន្ធូរដៃរបស់លោក។

ការស្ទង់មតិរយៈពេល ៦ថ្ងៃនេះបានបង្ហាញថា អត្រា ៤២% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក បានយល់ស្របលើការងារដែលអ្នកនយោបាយមកពីបក្សសាធារណរដ្ឋរូបនេះកំពុងធ្វើក្នុងនាមជាប្រធានាធិបតី ដែលជាតួលេខនឹងថ្កល់មិនកម្រើកពីការស្ទង់មតិ Reuters/Ipsos លើកមុន ដែលបានធ្វើឡើងនៅថ្ងៃទី១៦-១៨ ខែឧសភា។ ប្រជាប្រិយភាពរបស់លោក Trump បន្តនៅទ្រឹងមិនឡើងមិនចុះចាប់តាំងពីខែកុម្ភៈមក ហើយអត្រាថ្មីនេះបានធ្លាក់ចុះ ៥ពិន្ទុពីការគាំទ្រ ៤៧% ដែលលោកទួលបានភ្លាមៗបន្ទាប់ពីត្រលប់ទៅសេតវិមានវិញក្នុងខែមករា។

យ៉ាងណាមិញ ការគាំទ្ររបស់លោកលើគោលនយោបាយអន្តោប្រវេសន៍បានធ្លាក់ចុះដល់ ៤៤% ពីអត្រា ៤៧% កាលពីពាក់កណ្តាលខែឧសភា។ លោក Trump បានសន្យាថា នឹងនិរទេសមនុស្សរាប់លាននាក់ដែលមិនត្រូវបានអនុញ្ញាតិឱ្យរស់នៅក្នុងសហរដ្ឋអាមេរិក។

អត្រាវាយតម្លៃរបស់លោក Trump លើជនអន្តោប្រវេសន៍កាន់តែមើលទៅដូចជាអត្រាវាយតម្លៃរបស់លោកលើផ្នែកផ្សេងទៀតនៃគោលនយោបាយជារួម ដោយអត្រានៃមនុស្សដែលមិនពេញចិត្តចំពោះការងារប្រធានាធិបតីរបស់លោក បានកើនឡើងលើសពីតួលេខគាំទ្រដ៏ទន់ខ្សោយ៕



អត្ថបទដែលទាក់ទង

អតិផរណាអាមេរិក កើនឡើងជាលើកដំបូងក្នុងពេល ៥ខែ ដោយសារពន្ធបំផ្លិចបំផ្លាញសេដ្ឋកិច្ច
2025/07/13 05:04:01 pm        1
រលកកម្ដៅបន្តកើតមានទូទាំងចក្រភពអង់គ្លេស មុនពេលសីតុណ្ហភាពធ្លាក់យ៉ាងគំហុកនៅថ្ងៃចន្ទស្អែកនេះ
2025/07/13 05:00:55 pm        2
ប្រទេសក្រិក ប្រឈមនឹងរលកកម្ដៅកាន់តែខ្លាំងក្លា ខណៈហានិភ័យចំហេះព្រៃកើនឡើង
2025/07/13 04:57:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក

2025/07/13 07:41:52 pm
​គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស អបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 07:19:24 pm
​មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសអបអរសាទរការចុះ បូជនីយដ្ឋាន​ចងចាំ​នៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 07:09:35 pm
​ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
2025/07/13 06:25:03 pm
​សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 06:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/08 02:08:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/11 06:01:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am