កងកម្លាំង​រុស្ស៊ី​ធ្វើ​សមយុទ្ធ​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​

2021/12/25 11:16:59 am        736

​រុស្ស៊ី៖ ក្រុម​អ្នក​បាញ់​ស៊ី​ប និង​កងកម្លាំង​កងពល​តូច​កាំភ្លើង​វែង នៃ​អង្គភាព​យោធា​ភាគខាងត្បូងរបស់​ប្រទេស​រុស្ស៊ី បានធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់ Rostov ជិត​ព្រំដែន​ប្រទេសអ៊ុយ​ក្រែ​ន​។​ ​ទាហាន​នៃ​កងពលតូច​កាំភ្លើង​វែង​បាន​ហ្វឹកហាត់​ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចល័ត ខណៈដែល​ក្រុម​អ្នកបាញ់​ស៊ី​ប​បាន​ប្រើការ​បាញ់ប្រហារ​លើ​គោលដៅ​របស់​ពួកគេ​។

មន្ត្រី​ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​លោកខាងលិច​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត នូវ​កង្វល់​របស់​ពួកគេ​ជុំវិញ​ការបង្កើន​យោធា​របស់​​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​អាច​បង្ហាញ​ពី​ផែនការ​របស់​ទីក្រុង​ម៉ូស្គូ​ ក្នុងការ​ឈ្លានពាន​ប្រទេសជិតខាង​ជា​អតីតសហភាពសូវៀត​របស់​ខ្លួន​។ វិមាន​ក្រឹម​ឡាំងបាន​ទទូចថា ខ្លួន​គ្មាន​ចេតនា​ឈ្លានពានតាម​ការចោទប្រកាន់​នេះ​ទេ ​ហើយ​បាន​ចោទ​ប្រទេស​អ៊ុយ​ក្រែ​ន ​និង​អ្នកគាំទ្រ ប្រទេសលោកខាងលិច​របស់ខ្លួន​ថា ​កំពុង​ព្យាយាម​បិទបាំង​នូវ​ផែនការ​ឈ្លានពាន​របស់​ខ្លួន​ផ្ទាល់​។ ​ទីក្រុង​ម៉ូស្គូ​បានបង្ហាញ​ការទាមទារ​របស់ខ្លួន​ក្នុងពេល​មាន​ភាព​តានតឹង​កើនឡើង​ ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​នៃ​ការ​លុកលុយ​ដែល​អាច​កើតមាន ហើយ​បានចាត់ទុក​ការពង្រីកខ្លួន​របស់អង្គការ​ណា​តូ និង​ការដាក់​ពង្រាយ​អាវុធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ជាបន្ទាត់ក្រហម​។

ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជំរុញឱ្យមាន​ការធានា​ពី​ប្រទេសលោកខាងលិច ដោយ​រារាំង​ការពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ​មកកាន់​ប្រទេស​អ៊ុយ​ក្រែ​ន។​ ​ប្រទេស​រុស្ស៊ី​បាន​បញ្ចូល​ឧបសម្ព័ន្ធឧបទ្វីប​គ្រី​មៀ​ របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ២០១៤។​ ​ការប្រយុទ្ធ​គ្នា​ដែល​បានចាប់ផ្តើម​ជាង ៧ឆ្នាំកន្លងមកបានសំលាប់​មនុស្ស​ជាង 14.000នាក់ និង​បំផ្លិចបំផ្លាញ​តំបន់​បេះដូង​ឧស្សាហកម្មរបស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ត្រូវបានគេ​ស្គាល់​ថា​តំបន់ Donbas៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am