មន្ទីរពេទ្យអ៊ីរ៉ង់ ពោរពេញដោយ "ថ្លុកឈាម" បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល

2025/06/17 10:18:57 pm        243

អ្នករបួសជាច្រើនរយនាក់ត្រូវបាននាំចូលទៅមន្ទីរពេទ្យ Imam Khomeini ក្នុងទីក្រុងតេអេរ៉ង់ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក នៅពេលអ៊ីស្រាអែល បើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាគូសត្រូវដ៏ជូរចត់របស់ខ្លួន។ រលកជាបន្តបន្ទាប់នៃការវាយប្រហាររបស់អ៊ីស្រាអែល លើរដ្ឋធានីអ៊ីរ៉ង់មួយនេះ បានដាក់បន្ទុកខ្លាំងលើអង្គភាពសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដោយវេជ្ជបណ្ឌិតម្នាក់បានពណ៌នាថា ការទម្លាក់គ្រាប់បែកបានប្រែក្លាយមណ្ឌលសុខភាពនោះឱ្យទៅជា "ថ្លុកឈាម"។

វេជ្ជបណ្ឌិតនៅអង្គភាពសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Imam Khomeini បានប្រាប់សារព័ត៌មាន Guardian កាលពីថ្ងៃចន្ទ (១៦ មិថុនា) ថា "ទីនោះដូចជាថ្លុកឈាម បុគ្គលិកត្រូវគ្របដណ្តប់ដោយភាពចលាចល និងសម្រែកនៃសមាជិកគ្រួសារដែលសោកសៅ ហើយមនុស្សរាប់រយនាក់រងរបួសគំរាមកំហែងដល់អាយុជីវិត របួសស្រាល ហើយសាកសពក៏ត្រូវនាំទៅមន្ទីរពេទ្យនោះដែរ"។

នៅពេលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៥ របស់ខ្លួន មន្ទីរពេទ្យអ៊ីរ៉ង់នានាកំពុងពោរពេញដោយអ្នករបួស បរិក្ខារពេទ្យរងសម្ពាធ និងបុគ្គលិកដែលអស់កម្លាំង។ គ្រូពេទ្យបានពណ៌នាទិដ្ឋភាពនៃភាពចលាចល ការបង្ហូរឈាម និងការហូរចូលនៃអ្នករបួស ដែលហាក់ដូចជាកើនឡើងឥតឈប់ឈរ នៅពេលការវាយប្រហាររបស់អ៊ីស្រាអែល បន្តនៅក្នុងកម្រិតដ៏ខ្លាំងក្លា។

អាជ្ញាធរអ៊ីរ៉ង់ និយាយថា គិតត្រឹមព្រឹកថ្ងៃចន្ទ (១៦ មិថុនា) មនុស្សជិត ១.៣០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅទូទាំងបណ្តាញវេជ្ជសាស្រ្តសាកលវិទ្យាល័យរបស់ប្រទេស ដែលក្នុងនោះមានអ្នកស្លាប់ជិត ២៣០នាក់។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Imam Khomeini បានព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺអាចនឹងច្រើនជាងនេះ៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm