ប្រធានសិទ្ធិមនុស្ស UN ប្រាប់ឱ្យអន្តរជាតិ "ភ្ញាក់ខ្លួនឡើង" ចំពោះទុក្ខវេទនាដ៏រន្ធត់នៅតំបន់ហ្កាហ្សា

2025/06/17 10:23:09 pm        216

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា សង្គ្រាមអ៊ីស្រាអែល នៅដែនដីហ្កាហ្សា កំពុងធ្វើឱ្យមាន "ការឈឺចាប់ទុក្ខវេទនាដ៏គួរឱ្យរន្ធត់ដែលមិនអាចដឹងបាន" លើជនជាតិប៉ាឡេស្ទីន ហើយកាលពីថ្ងៃចន្ទ (១៦ មិថុនា) បានជំរុញឱ្យបណ្ដាមេដឹកនាំនៃរដ្ឋាភិបាលទូទាំងសកលលោកឱ្យ "ភ្ញាក់ខ្លួនឡើង" និងដាក់សម្ពាធឱ្យកាន់តែខ្លាំងដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមនេះ។

លោក Turk បាននិយាយក្នុងការបើកសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សថា "ការពិតកំពុងលាតត្រដាងដោយខ្លួនឯងពីស្ថានភាពបច្ចុប្បន្ន ហើយមនុស្សគ្រប់គ្នានៅក្នុងរដ្ឋាភិបាលអន្តរជាតិ ត្រូវតែភ្ញាក់ខ្លួនឡើង ចំពោះអ្វីដែលកំពុងកើតមាននៅហ្កាហ្សា។ អ្នកដែលមានឥទិ្ធពលទាំងអស់ត្រូវតែដាក់សម្ពាធជាអតិបរមាលើអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបញ្ចប់ការរងទុក្ខដែលមិនអាចទ្រាំបាននេះ"។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ តែងតែលើកឡើងពីការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងបានអំពាវនាវឱ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលឃុំខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ហើយលោក Turk ក៏បានប្រើភាសាខ្លាំងៗបំផុតរបស់លោកដើម្បីគូសបញ្ជាក់ពីអំពើហិង្សាធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា ជាពិសេសសង្រ្គាមហ្កាហ្សា។

បេសកកម្មការទូតរបស់អ៊ីស្រាអែល នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅវិញដោយចោទប្រកាន់លោក Turk និងការិយាល័យរបស់លោកថា "តែងធ្វើសេចក្តីថ្លែងការណ៍គ្មានការទទួលខុសត្រូវ និងមិនមានការអប់រំឥតឈប់ឈរ ទាក់ទងនឹងការប្រព្រឹត្តអរិភាពរបស់អ៊ីស្រាអែល រួមទាំងការពឹងផ្អែកលើព័ត៌មានដែលផ្សព្វផ្សាយដោយអង្គការភេរវករហាម៉ាស"៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm