កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ជាអ្នកកាសែតអនឡាញ ត្រូវបានកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីរូបគេបានប្រព្រឹត្តិបទល្មើសឆក់ត្រជាក់ក្នុងទន្លេសាប ហើយត្រូវបានកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចាប់បានប្រពន្ធ(ជនសង្ស័យហក់ទឹកចោលទូក) ពេលគេកំពុងឆក់ត្រីនៅចំណុចភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិអន្លង់ត្រី ភូមិគជ្រុំ ឃុំកោះថ្កូវ ក្នុងឡូតិ៍អភិរក្សលេខ១០ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង នាយប់ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ មាវ ឌឿន អាយុ៤៣ឆ្នាំ ទីកន្លែងកំណើតនៅក្នុងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជានិពន្ធនាយករងគេហទំព័រ វីស៊ីអិន ហតញូស៍។ ជនសង្ស័យ និងប្រពន្ធ បាននាំគ្នាមកលួចឆក់ត្រីនៅចំណុចភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិអន្លង់ត្រី ភូមិគជ្រុំ ឃុំកោះថ្កូវ ក្នុងឡូតិ៍អភិរក្សលេខ១០ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង រហូតដល់កម្លាំងកងទ័ពដេញចាប់បាននៅចំណុច(48P VU81411,44726) ស្ថិតនៅភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ដោយឡែកជនសង្ស័យបានហក់ទឹកទន្លេរត់ចោលប្រពន្ធ និងទូកឆក់ត្រជាក់បាត់ស្រមោល បន្សល់ទុកទូកឧបករណ៍ល្មើសនៅនឹងកន្លែងកើតហេតុ។) ដុំឆក់ និងសម្ភារៈឆក់ ត្រូវបានជួនល្មើសទម្លាក់ចោលទៅក្នុងទឹកទន្លេ។
លោក លី ឡា បានកសាងសំណុំរឿងបញ្ជូនប្រពន្ធជនសង្ស័យ និងទូកប្រព្រឹត្តល្មើស និងសម្ភារៈឆក់ ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីតាមរកឈ្មោះ មាវ ឌឿន មកផ្តន្ទាទោសតាមច្បាប់៕ កាំង ហុងវាស្នា