​មន្ត្រីក្រសួងការងារនៅមណ្ឌលសំចតប៉ោយប៉ែត អនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័ស​ចំពោះ​អនុសាសន៍ ដើម្បី​ជួយពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ

2025/06/17 03:51:49 pm        103

មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​មន្ត្រី​ពាក់​ព័ន្ធ​គ្រប់​ផ្នែក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័ស​ចំពោះ​អនុសាសន៍​របស់​សម្តេច​មហា​បវរ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ពលករ​ខ្មែរ​ដែល​មាន​បំណង​វិលត្រឡប់មកស្រុកកំណើតវិញ។

 

តាមការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​និង​កំពុង​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​សំចត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

ជាក់ស្តែង​នៅមណ្ឌលសំចត ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រី​ក្រសួង​ការងារ​បាន​និងកំពុងបន្តផ្តល់ព័ត៌មានពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ប្រជាពលរដ្ឋជាទូទៅ និង​ជា​ពិសេស​បង​ប្អូនព​លករខ្មែរ។

លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បាន​គូស​បញ្ជាក់​ថា​ មន្ត្រី​នៅមណ្ឌលសំចតបានផ្តល់ព័ត៌មានពាក់ព័ន្ធឱកាសការងារប្រមាណជាង ២៣​ម៉ឺន​កន្លែង​នៅ​ទូទាំងប្រទេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏​ដូច​ជា​អត្ថ​ប្រយោជន៍ ប.ស.ស.។

លោកបាន​គូសបញ្ជាក់ថា “ក្នុងដំណាក់កាលនេះ ក្រោមការយកចិត្ត​ទុក​ដាក់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ ក៏ដូចជាឯកឧត្តម អភិបាលខេត្ត គឺយើងបានត្រៀមខ្លួនរួចជាស្រេច យើងមានរោង មាន​ទឹក និងអាហារសម្រន់ និងក្រុមការងារមកពីទីភ្នាក់ងារជាតិមុខរបរ និងការងារ វិទ្យា​ស្ថាន​ពហុប​ច្ចេក​ទេស និងបេឡាជាតិសន្តិសុខសង្គម ដែលជាសេនាធិការឱ្យក្រសួងការងារ”។

ជាមួយ​គ្នានេះ លោក មាស សំណាង ប្រធានមជ្ឈមណ្ឌលការងារ ខេត្តបន្ទាយមានជ័យ លើក​ឡើង​ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទាក់​ទងនឹ​ង​ឱកាស​ការងារ​ដ៏​ច្រើន​សម្បូរ​បែប​របស់​កម្ពុជា​ទៅ​កាន់​បងប្អូន​ប្រជាពលករ​ដែល​បាន​វិលមក​កម្ពុជា​ និងមានបំណងវិលមកស្រុកកំណើតវិញ។

លោនបានអះអាងថា “យើងបានបញ្ជូនមជ្ឈមណ្ឌលចល័តជារថយន្តសម្រាប់ខាងបន្ទាយមានជ័យ មាន៥គ្រឿង ក្នុងនោះ២គ្រឿងទុកក្នុងក្រុងសិរីសោភ័ណ និង ៣គ្រឿងទៀតទុកនៅប៉ោយប៉ែត យើង​មាន​ជាការផ្តល់ជូនព័ត៌មានទូទៅ មានជាការចុះឈ្មោះស្វែងរកការងារធ្វើ ការចែកខិត្តប័ណ្ឌ និង​ការ​ប្រឹក្សាយោបល់ផ្សេងៗ”។

បន្ថែមពីនេះ លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍ថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ត្រៀម​ខ្លួន​រួចរា​ល់​ក្នុង​ការ​ចុះ​ឈ្មោះជូ​ន​បងប្អូនពលករខ្មែរដែលចង់រៀនជំនាញ​បច្ចេកទេស​បន្ថែម​ទាំងក្នុ​ង​ខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសកម្ពុជា។

លោកស្រីបញ្ជាក់ថា៖ “សម្រាប់ពលករខ្មែរដែលត្រឡប់មកវិញ យើងមានផ្តល់​ជា​​​សម្ភាស​ក្នុង​មណ្ឌល​សំចត និងបានចុះឈ្មោះក្នុងប្រព័ន្ធនៃក្រសួងការងារ ហើយយើងបាន​ប្រាប់​ពី​ជំនាញ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈជូនដល់គាត់មាននៅក្នុងខេត្តបន្ទាយមានជ័យ”។

ជាមួយគ្នានេះ លោក សាន ណារិន អនុប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ខេត្ត​បន្ទា​យមា​ន​ជ័យ ​បានលើកឡើងថា ក្រុមការងារបេឡាជា​តិសន្តិសុខ​សង្គម​បាន​ផ្តល់​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​របប​ទាំង​៣ ដូចជាគ្រោះថ្នាក់ការងារ របបសោធននិវត្តន៍ និងរបរថែទាំសុខភាព និងការថែ​ទាំង​សុខភាព​សម្រាប់​បុគ្គលស្វ័យនិយោជន៍។

លោកបានលើកឡើងថា៖ “បេឡាជាតិសន្តិសុខសង្គមត្រៀមខ្លួនរួចរាល់ក្នុងការទទួលពលករ ដែល​អញ្ជើញមកពីព្រះរាជាណាចក្រថៃ ដើម្បីពន្យល់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខ​សង្គម​ទាំង​បី ទី១ គឺគ្រោះថ្នាក់ការងារ ទី២ ផ្នែកថែទាំងសុខភាព ទី៣ ផ្នែកប្រាក់សោធន មួយ​ទៀត​ពាក់ព័​ន្ធ​នឹង​កម្មករ​និយោជិ​តដែល​ត្រឡ​ប់មក​ព្រះរា​ជា​ណាច​ក្រកម្ពុជា​តែគា​ត់​មាន​ដើម​ទុន​ខ្លះ​ៗ គាត់អាចទៅធ្វើបណ្ណ ប.ស.ស. បាន ជាបុគ្គលស្វ័យនិយោជន៍”។

គួរបញ្ជាក់ផងដែរថា មណ្ឌលសំចតប៉ោយប៉ែត ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលផ្សេងទៀត ដែល​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំឡើងដើម្បី ផ្តល់​ព័ត៌មាន​នៃ​ឱកាស​ការងារ​ជាង ២៣ម៉ឺនកន្លែងទូទាំងប្រទេសកម្ពុជា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥​លាននាក់ និងអត្ថប្រយោជន៍ ប.ស.ស. នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕

អត្ថបទដែលទាក់ទង

សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក
2025/07/13 07:41:52 pm        1
គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស អបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 07:19:24 pm        1
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសអបអរសាទរការចុះ បូជនីយដ្ឋាន​ចងចាំ​នៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 07:09:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក

2025/07/13 07:41:52 pm
​គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស អបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 07:19:24 pm
​មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសអបអរសាទរការចុះ បូជនីយដ្ឋាន​ចងចាំ​នៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 07:09:35 pm
​ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
2025/07/13 06:25:03 pm
​សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/13 06:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/08 02:08:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/11 06:01:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am