អ៊ីស្រាអែល បានព្រមានមនុស្សរាប់សែននាក់ឲ្យជម្លៀសចេញពីកណ្តាលរដ្ឋធានីអ៊ីរ៉ង់ ខណៈយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែលលើក្រុងតេអេរ៉ង់ ហាក់ដូចជារីកធំឡើង នៅថ្ងៃទី៤នៃជម្លោះកាន់តែតានតឹង ឡើង។
ពិធីការនីទូរទស្សន៍អ៊ីរ៉ង់ម្នាក់ បានរត់ចេញពីស្ទូឌីយ៉ូរបស់ខ្លួន អំឡុងពេលការផ្សាយផ្ទាល់ ខណៈដែលគ្រាប់បែកជាច្រើនគ្រាប់ បានធ្លាក់លើទីស្នាក់ការរបស់ស្ថានីយទូរទស្សន៍រដ្ឋរបស់ប្រទេសនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារគំរាមកំហែងមួយ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក កាលពីល្ងាចថ្ងៃចន្ទ ដោយអំពាវនាវឲ្យប្រជាជនជម្លៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ជាបន្ទាន់។
លោក ត្រាំ បានសរសេរថា៖«អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» ដោយបន្ថែមថា៖«មនុស្សគ្រប់គ្នាគួរតែជម្លៀសចេញទីក្រុងតេអេរ៉ង ជាបន្ទាន់!»។
ការព្រមាននេះ បានប៉ះពាល់ដល់មនុស្សរហូតដល់ ៣៣0.000នាក់ នៅក្នុងផ្នែកមួយនៃកណ្តាលទីក្រុង Tehran ដែលរួមមានទូរទស្សន៍រដ្ឋ និងស្នងការដ្ឋាននគរបាលរបស់ប្រទេសនេះ។ យោធាបានចេញការព្រមានជម្លៀសស្រដៀងគ្នានេះសម្រាប់ជនស៊ីវិល នៅផ្នែកខ្លះនៃតំបន់ហ្កាហ្សា និងលីបង់ មុននឹងធ្វើការវាយប្រហារ។
