រដ្ឋមន្ត្រី៖ ជនជាតិអ៊ីស្រាអែលជាង ១០ម៉ឺននាក់ មិនអាចត្រឡប់ទៅប្រទេសវិញបានទេ ដោយសារបិទដែនអាកាស

2025/06/17 11:49:08 pm        84

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធជាតិ និងសុវត្ថិភាពផ្លូវថ្នល់របស់អ៊ីស្រាអែល លោកស្រី Miri Regev បាននិយាយថា ជនជាតិអ៊ីស្រាអែលជាង ១០ម៉ឺននាក់ បច្ចុប្បន្ន កំពុងជាប់ខ្លួន នៅបរទេស ហើយមិនអាចត្រឡប់មកប្រទេសវិញបានទេ ដោយសារតែការបិទដែនអាកាសអ៊ីស្រាអែល។

គេហទំព័រព័ត៌មាន Ynet បានសរសេរដោយដកស្រង់សម្តីលោកស្រី Regev ថា ជនជាតិអ៊ីស្រាអែលជាង ១០ម៉ឺននាក់ ត្រូវបានជាប់នៅបរទេស។ ខ្ញុំដឹងពីភាពលំបាក ប៉ុន្តែយើងនឹងមិនប្រថុយនឹងការនាំយកយន្តហោះ ដើម្បីបញ្ជូនពួកគេត្រឡប់មកវិញទេ ហើយព្រះជាម្ចាស់បានបញ្ឈប់ឧប្បត្តិហេតុនៅលើដី ដែលបណ្តាលឲ្យមានអ្នកស្លាប់ជាង ៣០០នាក់»។

លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាជ្ញាធរអ៊ីស្រាអែល កំពុងធ្វើការដោះស្រាយបញ្ហានេះ ដោយបន្ថែមថា នាពេលឆាប់ៗនេះ ពួកគេនឹងចាប់ផ្តើមនាំជនជាតិអ៊ីស្រាអែលត្រឡប់មកវិញជាបណ្តើរៗ ជាផ្នែកមួយនៃប្រតិបត្តិការពិសេសមួយហៅថា «ការវិលត្រឡប់ដោយសុវត្ថិភាព»។ ដំណើរការនេះ នឹងត្រូវបានសម្របសម្រួលដោយក្រសួងដឹកជញ្ជូន និងសុវត្ថិភាពផ្លូវ និងក្រសួងការពារជាតិរបស់អ៊ីស្រាអែល។

នាពេលមុននេះ ក្រុមហ៊ុនអាកាសចរណ៍ El Al របស់អ៊ីស្រាអែល បានពន្យារពេលការលុបចោលជើងហោះហើរទាំងអស់ រហូតដល់ថ្ងៃទី ២៣ ខែមិថុនា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បាននិយាយផងដែរថា ខ្លួនកំពុងរៀបចំ ដើម្បីអនុវត្តជើងហោះហើរជួយសង្គ្រោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិអ៊ីស្រាអែល។ 

កាលពីថ្ងៃទី ១៥ ខែមិថុនា ក្រសួងដឹកជញ្ជូន និងសុវត្ថិភាពផ្លូវរបស់អ៊ីស្រាអែល បានប្រកាសថា ដែនអាកាសទូទាំងប្រទេស នឹងនៅតែបិទសម្រាប់ការហោះហើរ និងការចុះចតរបស់អាកាសចរណ៍ស៊ីវិល រហូតដល់មានការជូនដំណឹងបន្ថែម ហើយសន្យាថា នឹងជូនដំណឹងដល់មនុស្សជាមុន ប្រសិនបើសម្រេចចិត្តបើកដែនអាកាសឡើងវិញនោះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm