ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាត់បន្ថយនាយកដ្ឋានពីចំនួន ២៦មកត្រឹម ២១ក្រោយការវិភាគមុខងារ

2025/06/18 12:54:04 am        167

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកាត់បន្ថយនាយកដ្ឋានរបស់ពីចំនួន ២៦ មកត្រឹម ២១ប៉ុណ្ណោះ។ ការកាត់បន្ថយនាយកដ្ឋាននេះ ជាលទ្ធផលដែលកើតចេញពីការវិភាគមុខងារ និងរចនាសម្ព័ន្ធនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាការបញ្ជាក់របស់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសសិក្ខាសាលាស្ដីពី «ការ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។

​ក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការរៀបចំសិក្ខាសាលាស្តីពី «ការ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបញ្ជាក់ថា "ក្រោយពីបានវិភាគមុខងារ ក.អ.ក. ក៏បានកាត់បន្ថយចំនួននាយកដ្ឋាន ពីចំនួន ២៦នាយកដ្ឋាន មកនៅត្រឹម ២១នាយកដ្ឋានវិញ។ ក្រោយពីទទួលបានការណែនាំពីក្រសួងមុខងារសាធារណៈ ក្រុមការងារបច្ចេកទេសការកែទម្រង់រដ្ឋបាលសាធារណៈនៃ ក.អ.ក. បានចូលរួម និងដឹកនាំកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធានាបាននូវសង្គតិភាព និងភាពត្រឹមត្រូវនៃសេចក្តីព្រាងអនុវក្រឹត្យ និងពិភាក្សាលើតួនាទី ភារកិច្ច ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមអភិក្រម « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» «ការរៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។" 

ឯកឧត្តម ក៏បានរាយការណ៍សង្ខេបអំពីរចនាសម្ព័ន្ធ និងបច្ចុប្បន្នភាពមន្ត្រីនៃ ក.អ.ក. និងវឌ្ឍនភាបនៃការធ្វើវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ ក.អ.ក.។ ក្នុងនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ថា ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ ក.អ.ក. បានកំណត់ការងារស្នូល ចំនួន៣ រួមមាន៖ ១).ការដឹកនាំ សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ២).ការដឹកនាំ គ្រប់គ្រង និងជំរុញការវិនិយោគឯកជន និងការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចពិសេស និង ៣).ការដឹកនាំ សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ ព្រមទាំងអមដោយមុខងាររងចំនួន១៣។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        370
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        397
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        504

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm