បាតកម្មដែលមានការចូលរួមពីអ្នកគាំទ្រមកពីក្រុមនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ Asaib Ahl al-Haq បានកើតមានឡើង បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសពុំធ្លាប់មានពីមុនរបស់អ៊ីស្រាអែលលើក្រុមមេបញ្ជាការអ៊ីរ៉ង់ ក្រុមអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ មូលដ្ឋានយោធា និងទីតាំងនុយក្លេអ៊ែរសង្ស័យរបស់ទីក្រុងតេអេរ៉ង់ ។

ទីក្រុងតេអេរ៉ង់ដែលបាននិយាយយ៉ាងទទួចថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនក្នុងគោលបំណងសន្តិភាពនោះ បានសងសឹកវិញជាមួយនឹងបាញ់មីស៊ីលបាលីស្ទិករាប់រយគ្រាប់ និងយានដ្រូនទៅលើអ៊ីស្រាអែល ។
លោក Mohammed Al-Tabattabaiដែលជាអគ្គនាយករដ្ឋរងក្រុម Asaib Ahl al-Haq និយាយថា តាមបំណងព្រះ ពួកយើងស្ថិតនៅលើលេណដ្ឋានមួយ ហើយពួកយើងត្រូវនិយាយថា ការវាយប្រហារទាំងអស់នេះ ធ្វើឡើងដោយអង្គភាពហ្សាអឺនដ៏ឃោឃៅ ។ ការសម្លាប់មេដឹកនាំរបស់ពួកយើង នឹងបង្កើនការតាំងចិត្ត និងការតស៊ូរបស់ពួកយើងឲ្យបន្តដើរលើផ្លូវមួយនេះ ។ តាមបំណងព្រះ ពួកយើងនឹងស្ថិតនៅលើលេណដ្ឋាន ។
លោក Abu Baker Al Jabbouri គឺជាបាតុករមួយរូបនិយាយថា អ៊ីស្រាអែលបានបំពានអធិបតេយ្យភាពអ៊ីរ៉ាក់ និងមានគោលដៅលើប្រទេសជិតខាងសម្លាញ់របស់ពួកយើង គឺសាធារណៈអ៊ិស្លាមអ៊ីរ៉ង់ ពួកគេមានគោលដៅលើកម្រិតថ្នាក់មេដឹកនាំ ដោយពុំបានជូនដំណឹងជាមុន ដោយពុំបានគោរពច្បាប់អន្តរជាតិ វិធានអន្តរជាតិ ហើយវិធានអង្គការសហប្រជាជាតិ ៕
