កំពង់ធំ៖ អាជ្ញាធរក្រុងស្ទឹងសែន នាំយកថវិការបស់សម្តេចតេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភដល់គ្រួសាសពដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹសែន ដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភដល់គ្រួសារសពស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ លោកអភិបាលក្រុង ពាំនាំនូវសេចក្តីផ្តាំផ្ញើរសួរសុខទុក្ខ ពីសម្តេច ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។ លោកបន្តថា ថវិកាដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាល គឺមិនគិតពីបក្សនយោបាយ ជីវភាព មុខរបរឡើយ ដែលសរុបជារួមក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន មានអ្នកស្លាប់ដោយសារជំងកូវីដ១៩ សរុបចំនួន៥២នាក់ ក្នុងនោះគ្រួសារសពដែលបានទទួលថវិការួចចំនួន ៣៤គ្រួសារ ក្នុងមួយគ្រួសារមានថវិកាចំនួន២លានរៀល។
ការផ្តល់ជូននេះ គឺធ្វើឡើងដោយស្មើរភាព ដោយការគិតគូរស្មើរគ្នាសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងកាលៈទេសៈ ដែលប្រទេសនៅលើពិភពលោក ក៏ដូចជាកម្ពុជាកំពុងគ្រោះដោយសារជំងឺកូវីដ១៩។ ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរយ៉ាងម៉ត់ចត់លើការផ្តល់វ៉ាងសាំងដល់ប្រជាពលរដ្ឋគ្រប់រូប រាប់បញ្ចូលទាំងនយោជិក កម្មករកម្មការី បុគ្គលិកក្រុមហ៊ុន គ្រប់ស្ថាប័នរដ្ឋ និងឯកជន។
លោកអភិបាលលើកឡើងបន្ថែមទៅកាន់ប្រជាពលរដ្ឋទៀតថា ប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងគិតគូរចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប! បច្ចុប្បន្ននេះវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតែបន្តចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលដល់ពេលកំណត់ចាក់វ៉ាក់សាំងការពារ ជំងឺវីដ១៩ ដូសទី៣ (ដូសជំរុញ) សូមទៅទទួលយកការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ទៅតាមទីកន្លែងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ទីកន្លែងដែលនៅជិតបំផុត ទូទាំងប្រទេស៕ អត្ថបទ៖ លី សាងស៊ីន









