អ្នកការទូតចក្រភពអង់គ្លេស៖ គ្មានភ័ស្តុតាងគួរឲ្យទុកចិត្តដែលថា អ៊ីរ៉ង់ជិតឈាលដល់ការបង្កើតអាវុធនុយក្លេអ៊ែរទេ

2025/06/18 01:12:39 am        135

អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ (២០០៣-២០០៦) លោក Richard Dalton បាននិយាយថា ពុំមានភ័ស្តុតាងគួរឲ្យទុកចិត្តបានដែលបង្ហាញថា អ៊ីរ៉ង់ជិតឈានដល់ការបង្កើតអាវុធនុយក្លេអ៊ែរ និងបង្កការគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែលទេ។

នៅពេលសួរថាតើលោកគិតថា អ៊ីរ៉ង់ជិតនឹងផលិតអាវុធនុយក្លេអ៊ែរដែរឬយ៉ាងណា លោកបានប្រាប់សារព័ត៌មាន Sky Newsថា ៖«មិនមានភ័ស្តុតាងដែលបង្ហាញជាសាធារណៈទេ។ «យើងមានសិទ្ធិមិនជឿការអះអាងរបស់[នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលថាមានការផ្លាស់ប្តូរថ្មីៗមួយចំនួន នៅក្នុងគោលនយោបាយ និងអាកប្បកិរិយារបស់អ៊ីរ៉ង់។ ខ្ញុំផ្ទាល់គិតថា ពុំមានភ័ស្តុតាងទេ។

លោកបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក មិនឃើញមានសញ្ញាណាមួយដែលថា អ៊ីរ៉ង់កំពុងចាត់វិធានការណាមួយ ឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរឡើយ។

យោងតាមអតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស យុទ្ធសាស្ត្រនៃការវាយប្រហារមុនរបស់អ៊ីស្រាអែល នឹងមានភាពត្រឹមត្រូវ លុះត្រាតែមានការគំរាមកំហែងពិតប្រាកដ និងជិតមកដល់ពីអ៊ីរ៉ង់។ លោកបានបន្ថែមថា «មិនមានភ័ស្តុតាងគួរឲ្យទុកចិត្ត» ដែលថា ទីក្រុងតេអេរ៉ង់ កំពុងរៀបចំការវាយប្រហារនោះទេ។

កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតោងើបរបស់ខ្លួន ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបក្នុងរយៈពេលតិចជាង ២៤ម៉ោង។ នៅប៉ុន្មានថ្ងៃបន្ទាប់ ទីក្រុងតែលអាវីវ (Tel Aviv) និងទីក្រុងតេអេរ៉ង់ បានវាយប្រហារគ្នាម្តងទៀត។ ភាគីទាំងពីរ បានរាយការណ៍ពីជនរងគ្រោះ និងការខូចខាត ហើយបានទទួលស្គាល់ថា គ្រឿងបរិក្ខារមួយចំនួន ត្រូវបានរងការខូចខាត ប៉ុន្តែបាននិយាយថា ការខូចខាតមានកម្រិត។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm