ចិនចោទលោក Trump ថា «ចាក់សាំងលើភ្លើងបន្ថែម» ជុំវិញជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល

2025/06/18 01:15:41 am        126

ប្រទេសចិន នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នេះ បានចោទលោកប្រធានាធិបតី Donald Trump ថា បាន «ចាក់សាំងលើភ្លើងបន្ថែម» ជុំវិញជម្លោះដែលកំពុងតែឡើងកម្ដៅខ្លាំងទៅៗ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលបន្ទាប់ពីមេដឹកនាំអាមេរិក បានព្រមានប្រជាជននៅទីក្រុងតេអេរ៉ង់ឲ្យ «ជម្លៀសចេញជាបន្ទាន់»។

បន្ទាប់ពីក្លាយជាសត្រូវនឹងគ្នារាប់ទសវត្សរ៍ និងមានសង្រ្គាមស្រមោលអូសបន្លាយពេលយ៉ាងយូរ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារផ្លូវអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីសប្តាហ៍មុន លើគោលដៅជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយផ្ដល់ហេតុផលថា ខ្លួនមានគោលបំណងទប់ស្កាត់គូអរិកុំឲ្យទទួលបានអាវុធបរមាណូ ជាមហិច្ឆតាដែលក្រុងតេអេរ៉ង់បដិសេធថា ខ្លួនមិនគិតចង់បាននោះឡើយ។

ការកើនឡើងនូវការប្រយុទ្ធគ្នាភ្លាមៗ បានបង្កឲ្យមានការភ័យខ្លាចពីការរីករាលដាលជម្លោះកាន់តែធំឡើងៗ ដោយលោក Trump បានជំរុញឲ្យអ៊ីរ៉ង់ត្រលប់ទៅតុចរចាវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឲ្យជាប់គាំងដល់កិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តមាន។ លោក Trump ក៏បានចេញការព្រមានមិនធម្មតានៅលើបណ្ដាញសង្គម Truth Social របស់លោកថា៖ «អ្នករាល់គ្នាគួរតែជម្លៀសចេញពីក្រុងតេអេរ៉ង់ជាបន្ទាន់!»។

នៅពេលត្រូវបានសួរ អំពីការលើកឡើងរបស់លោក Trump អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា៖ «ការផ្លុំឲ្យភ្លើងឆេះថែម ការចាក់សាំងលើភ្លើងបន្ថែម ការគំរាមកំហែង និងការដាក់សម្ពាធកាន់តែខ្លាំងឡើងៗ នឹងមិនជួយជំរុញឲ្យស្ថានការណ៍ថមថយនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យជម្លោះរីកកាន់តែធំឡើងៗ»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖ «ភាគីចិនអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលពិសេសលើអ៊ីស្រាអែល រែកពន់ការទទួលខុសត្រូវ ចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ជម្លោះកុំឲ្យរីករាលដាលកាន់តែធំឡើងៗ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm