យន្តហោះដឹកអ្នកដំណើរ ៧៣នាក់ ចេញពីប្រទេសអ៊ីស្រាអែល កាត់តាមប្រទេសហ៊្សកដានី បានចុះចតនៅទីក្រុង Bratislava ប្រទេសស្លូវ៉ាគី ពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ បើកការវាយប្រហារតាមច្រកអាកាស និងរលកមីស៊ីលលើគ្នាទៅវិញទៅមកសម្រាប់រយៈពេលថ្ងៃទី ៤ ។
លោក Juraj Blanar គឺជារដ្ឋមន្រ្តីការបរទេសស្លូវ៉ាគី និយាយថា ជនជាតិស្លូវ៉ាគី ៣០នាក់ ស្ថិតនៅលើជើងហោះហើរមួយនេះ ដែលរួមមានភ្ញៀវទេសចរ ២៥នាក់ និងបុគ្គលិកស្ថានទូត ៥នាក់ ។ ជនជាតិប៉ូឡូញ ១៥នាក់ ឆេក ១៤នាក់ ស្លូវេនី ២នាក់ ទូទ្រីស ៩នាក់ និងមនុស្សម្នាក់មកពីអេស្តូនី អេស្ប៉ាញ និងម៉ាឡេស៊ី បានស្ថិតនៅលើជើងហោះហើរនេះផងដែរ ។
ការជម្លៀសខ្លួន បានកើតមានឡើង ពេលដែលកងកម្លាំងអ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនលើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ខណៈពេលដែលអ៊ីរ៉ង់បង្ហាញសមត្ថភាពទម្លុះប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារដោយមីស៊ីល ។
អ្នកស្រី Denisaវ័យ ៤០ឆ្នាំ គឺជាពលរដ្ឋមកពីប្រទេសឆេក និយាយថា នៅប្រទេសហ៊្សកដានី គ្មានអ្វីកើតឡើងនោះទេ គ្រាន់តែអ្នកឮសំឡេងមីស៊ីល រ៉ុក្កែតនៅពេលយប់ អ្នកអាចមើលឃើញការបាញ់ប្រហារនៅទីនោះ ហើយនិងសំឡេងស៊ីរ៉ែនបន្លឺឡើងច្រើនលើកក្នុង ១ថ្ងៃ ៕