គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកម្លាំងក្មេងចាស់ រួមកម្លាំងសាមគ្គីគ្នាលើកកម្ពស់​សុខ​មាល​ភាពប្រជាពលរដ្ឋឲ្យបានល្អ

2021/12/25 08:22:58 pm        610

ពោធិ៍សាត់៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកម្លាំងក្មេង ចាស់ ប្រុស ស្រី រួមកម្លាំងសាមគ្គីគ្នា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងាគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន​អះអាង​បែប​នេះ ក្នុងពិធីបុណ្យផ្កា​ប្រាក់​សាមគ្គី​ និង​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ពី​វិធាន​ការការពារ​ទប់ស្កាត់​ការ​រីករាល​ដាលជំងឺកូវីដ-១៩​ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ ។ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចែកជូនដល់ ប្រជា​ពលរដ្ន យាយជី តាជី អាចារ្យ ព្រមទាំងព្រះសង្ឃ នៅវត្តទួលគូ ភូមិទួលគូ ឃុំកោះជ្រុំ ស្រុកកណ្តៀង ខេត្តពោធី៍សាត់។

ឯកឧត្តម លេង ផាលី បានលើកឡើងទៀតថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅតែបន្តផ្តល់ស្នាមញញឹម ​និងសុខុមាលភាព ដើម្បីសុភមង្គលជូនបងប្អូន​ប្រជា​ពលរដ្ឋនៅគ្រប់ទីកន្លែង​។

សកម្មភាពសប្បុរសធម៌នេះកើតឡើងទៅបាន ​គឺដោយសារតែមាន​ការ​គិតគូរ​ដល់​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា និងជាតំណាង​រាស្រ្តវ័យក្មេង នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន​គណៈកម្មការទី៧ ​នៃរដ្ឋសភា និងជាប្រធាន​កិត្តិយស​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយលោកបានគាំទ្រណែនាំនិងចង្អុល​បង្ហាញ​ប្រកប​​​ដោយ​សមានធម៌​ ភាព​ឈ្លាសវៃ និង​ប្រកប​ដោយថា​មពល ​ដើម្បីអោយ​សកម្មភាព​មនុស្សធម៌នេះ​កើត​​មានក្នុង​ន័យសម្លឹងឃើញថា ជនរួមជាតិ​មានសុខភាពល្អ ក្នុងពេលដែលប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ។

ជាពិសេសតប​តាមការ​​ឧទ្ទេស​នាមរបស់​គណៈ​កម្មាការ ចំពោះកិច្ចចាក់វ៉ាក់​សាំង​កូវីដ-១៩ ក្នុងក្រប​ខណ្ឌ​ទូទាំងប្រទេស និងតាមយុទ្ធសាស្ត្រ​《ផ្ការីក》​ដែលជា ចក្ខុវិស័យ​ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន កម្លាំង​ជំនាញ​ក្រុម​ការងារ​គ្រូពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីខែមេសា រហូតមកដល់ខែធ្នូ ឆ្នាំ២០២១ យើងបានចូលរួមក្នុងយុទ្ធនា​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ​០៧រាជធានី-ខេត្ត ដោយចាប់ផ្តើម​ដំបូង​នៅក្នុង​ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងខេត្តស្វាយរៀងផងដែរ។

ជាពិសេសសូមអំពាវនាវ​ដល់ប្រជាពល​រដ្ឋ​ទាំងអស់ ព្រមទាំងព្រះសង្ឃ ត្រូវយកចិត្តទុកដាក់​ទៅ​លើសុខភាព និងអានាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ត្រូវពាក់ម៉ាស់ និង​ការលាងដៃជាមួយសាប៊ូ ឬជែល​អោយ​បាន​ត្រឹមត្រូវ និងបន្តអនុវត្ត៣កុំ ៣ការពារ អោយបានខ្ជាប់​ខ្ជួន​ដើម្បី​ការពារការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរអ្នកស្រី មួង សុជាតិ សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯក​ឧត្តម ហ៊ុន ម៉ានី បាន​មានប្រសាសន៍ដែរថា ​ក្នុងអន្តរកាលកូវីដ-១៩នេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ​ហ៊ុន ម៉ានី មិន​បានរាថយនោះទេ ​គឺរួមកម្លាំងគ្នាដើម្បីសង្គមជាតិ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm