យន្តហោះរបស់ក្រុមហ៊ុន Saudia Airlines ប្ដូរផ្លូវទីក្រុងហ្សាការតា ក្រោយមានការគំរាមបំផ្ទុះគ្រាប់បែក

2025/06/18 02:18:52 am        140


ស្ថាប័នអាកាសចរណ៍ឥណ្ឌូនេស៊ី បានប្រាប់ថា យន្តហោះដឹកអ្នកធ្វើធម្មយាត្រារាប់រយនាក់ត្រលប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញ ត្រូវបានប្ដូរផ្លូវនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) បន្ទាប់ពីការគំរាមកំហែងបំផ្ទុះគ្រាប់បែកតាមអ៊ីម៉ែល ត្រូវបានផ្ញើទៅអាជ្ញាធរ។

អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ខ្លួនបានទទួលរបាយការណ៍ពីប្រតិបត្តិករអាកាសយានដ្ឋានរបស់ឥណ្ឌូនេស៊ី «ទាក់ទងនឹងការគំរាមកំហែងគ្រាប់បែកដែលផ្ញើដោយជនមិនស្គាល់អត្តសញ្ញាណតាមរយៈអ៊ីម៉ែល»។

ការផ្ញើអ៊ីម៉ែល នៅវេលាម៉ោង ៧:៣០ព្រឹក ម៉ោងក្នុងស្រុក មានការគំរាមកំហែង «បំផ្ទុះ» ជើងហោះហើរ SV 5276 របស់ក្រុមហ៊ុនហ៊ុនអាកាសចរណ៍ Saudia Airlines ដែលធ្វើដំណើរចេញពីទីក្រុង Jeddah របស់អារ៉ាប៊ីសាអ៊ូឌីត ទៅកាន់រដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេស៊ី។

ក្រោយម៉ោង ១០ព្រឹក អ្នកបើកយន្តហោះបានបង្វែរការហោះហើរចេញពីគោលដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៃទីក្រុងហ្សាការតា ដោយឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kualanamu ក្នុងទីក្រុង Medan ដែលជាទីក្រុងនៅលើកោះស៊ូម៉ាត្រា នៅភាគខាងលិចឥណ្ឌូនេស៊ី។ ជើងហោះហើរនេះ បានដឹកអ្នកធ្វើធម្មយាត្រាចំនួន ៤៤២នាក់ ក្នុងនោះបុរស ២០៧នាក់ និងស្ត្រី ២៣៥នាក់។

អង្គភាពអាកាសចរណ៍បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អាកាសយានដ្ឋាន បានជម្លៀសអ្នកធ្វើធម្មយាត្រាចេញ ហើយអង្គភាពកម្ចាត់គ្រាប់បែក បានឡើងលើយន្តហោះ ដើម្បីស្វែងរកគ្រឿងផ្ទុះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm