នៅថ្ងៃអង្គានេះ នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងមនុស្សដែលនាំគ្នាតវ៉ានៅក្នុងរដ្ឋធានីណៃរ៉ូប៊ី បន្ទាប់ពីការស្លាប់នៅក្នុងឃុំរបស់អ្នកបង្កើតគេហទំព័រម្នាក់ ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការចោទប្រកាន់ថា វាគឺជាការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងសន្តិសុខ ។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងផងដែរនៅតាមទីប្រជុំជនក្នុងទីក្រុងណៃរ៉ូប៊ី ពេលដែលក្រុមជិះទោចចក្រយានយន្តគ្មានអត្តសញ្ញា វាយប្រហារក្រុមបាតុករ ដើម្បីវាយបំបែកពួកគេ ។
អ្នកនាំពាក្យនគរបាលកេនយ៉ា ពុំអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយបានភ្លាមៗនោះទេ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានេះ ។
លោក Albert Ojwang គឺជាគ្រូបង្រៀន និងជាអ្នកបង្កើតគេហទំព័រវ័យ ៣១ឆ្នាំម្នាក់ ត្រូវបានប្រកាសថាស្លាប់កាលពីដើមខែនេះ រយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយរូបលោកត្រូវចាប់ខ្លួន ក្នុងនោះនគរបាលនិយាយកាលពីដំបូងថា គាត់បានធ្វើអត្តឃាតខ្លួនឯង ។
ប៉ុន្តែក្រោយមក ស្នងការនគរបាលជាតិកេនយ៉ា បានទទួលស្គាល់ ក្រោយការធ្វើកោសល្យវិច្ច័យឯករាជរកឃើញថា របួសបណ្តាលមកពីវាយដុំលើលោក Ojwang គឺជាមូលហេតុនៃការស្លាប់ ។
លោកប្រធានាធិបតី William Ruto និយាយថា លោក Ojwang បានស្លាប់ដោយសារស្នាដៃនគរបាល ដែលជារឿងគួរឲ្យខកចិត្តបំផុត និងមិនអាចទទួលយកបានសោះឡើយ ៕