ស្របពេលដែលសង្រ្គាមតាមច្រកអាកាសអ៊ីរ៉ង់-អ៊ីស្រាអែលឈានចូលដល់ថ្ងៃទី ៥នៅថ្ងៃអង្គារនេះ ពិភពអារ៉ាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា យល់ឃើញថា ពួកគេស្ថិតនៅចន្លោះក្តីរំភើប និងក្តីបារម្ភដល់ភាពតានតឹងបន្ថែមទៀត នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ពួកគេ ។
ប្រជាពលរដ្ឋត្រូវបានគេមើលឃើញជួបជុំគ្នានៅទីក្រុង Salt ប្រទេសហ៊្សកដានី ស្របពេលដែលសំឡេងស៊ីរ៉ែននាំឲ្យពួកគេឡើងលើដំបូលផ្ទះកាលពីយប់ថ្ងៃចន្ទ ដោយសង្ឃឹមថា នឹងបានមើលឃើញពន្លឺភ្លឺចញ្ចាចមីរបស់ស៊ីលនៅលើអាកាស ។
លោក Maan al-Hayari គឺជាពលរដ្ឋហ៊្សកដានីមួយរូប និយាយថា ពួកយើងសប្បាយចិត្ត ពួកយើងបានមើលឃើញអ្វីដែលអ៊ីស្រាអែលបានធ្វើលើតំបន់ហ្កាហ្សា ។ ពួកគេបានបំផ្លាញវា ពួកគេបានសម្លាប់កុមារ និងស្រ្តី ។
នៅតៀមកាហ្វេមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ពលរដ្ឋបាននាំគ្នាមើលព័ត៌មានស្តីពីដំណើរវិវត្តន៍ចុងក្រោយ ដោយសង្ឃឹមថា សង្រ្គាមមួយនេះ នឹងបញ្ចប់ ។
លោក Mohammed Ali គឺជាពលរដ្ឋមួយរូបរបស់អ៊ីរ៉ាក់ និយាយថា ពួកយើងសង្ឃឹមថា អ៊ីរ៉ាក់រក្សាគោលជំហររបស់ខ្លួន និងបន្តមិនជ្រៀតជ្រែក និងមិនអូសបន្លាយសង្រ្គាមមួយនេះ មិនជ្រៀតជ្រែកវិបត្តិទាំងនេះ ។
អ៊ីស្រាអែលបង្កសង្រ្គាមតាមអាកាសរបស់ខ្លួន ជាមួយនឹងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ស្ទើរតែទាំងអស់ និងក្រុមអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ។ ពួកគេនិយាយថា បច្ចុប្បន្ន ពួកគេបានគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ និងមានបំណងបង្កើនយុទ្ធនាការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
ស្របពេលនោះដែរ ក្រុមមន្រ្តីអ៊ីរ៉ង់ រាយការណ៍ពីចំនួនមនុស្សស្លាប់ ២២៤នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ខណៈអ៊ីស្រាអែនិយាយថា មនុស្ស ២៤នាក់ត្រូវបានសម្លាប់ ៕