នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានចេញវីដេអូព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ថាអាចនឹងប្រឈមជោគវាសនាដូចគ្នានឹងមេដឹកនាំអ៊ីរ៉ាក់លោក Saddam Hussein ។
លោក Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ពេលលោកនៅជាប់នឹងនាយអគ្គសេនាធិការកងទ័ពអ៊ីស្រាអែលថា ត្រូវចាំអ្វីដែលបានកើតឡើងចំពោះជនផ្តាច់ការនៅប្រទេសជិតខាងអ៊ីរ៉ង់ ដែលជ្រើសយកផ្លូវប្រឆាំងរដ្ឋអ៊ីស្រាអែល ។
លោក Katz បានជំរុញឲ្យប្រជាពលរដ្ឋនៅទីក្រុងតេអេរ៉ង់ជម្លៀសខ្លួន ក្រោយពេលរូបលោកដកចេញសេចក្តីអត្ថាធិប្បាយមុននេះ ដែលលោកបានបង្កើតឡើងដោយនិយាយថា ប្រជាពលរដ្ឋតេអេរ៉ង់ នឹងត្រូវតបស្នងសម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់លើជនស៊ីវិល ។
លោកនិយាយថា លោកព្រមានជនផ្តាច់ការអ៊ីរ៉ង់ពីការបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ហើយនិងបាញ់មីស៊ីលើពលរដ្ឋអ៊ីស្រាអែល ។ នៅថ្ងៃនេះ ពួកយើងនឹងបន្ត ក៏ដូចជាប្រតិបត្តិការប្រឆាំងគោលដៅរបស់របបអ៊ីរ៉ង់ និងគោលដៅយោធានៅក្នុងទីក្រុងតេអេរ៉ង់ ដូចដែលពួកយើងបានធ្វើជាមួយអាជ្ញាធរឃោសនាស័ព្ទ និងញុះញង់ ។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei វ័យ ៨៦ឆ្នាំ បានមើលឃើញក្រុមទីប្រឹក្សាសន្តិសុខ និងក្រុមមន្រ្តីយោធាសំខាន់ៗរបស់លោក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ៕