លោកជំទាវ ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងJohnson & Johnson រួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣

2021/12/25 08:33:26 pm        753

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង Jonhson&Jonhson ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣ តាមការកំណត់របស់គ្រូពេទ្យ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារ​ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កាលពីម្សិលមិញ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង និងជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តកណ្តាល។

ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានកោត សសើរ​ចំពោះការងាររបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ​ដែលរៀបចំបានល្អ ក្នុងដំណើរការចាក់​វ៉ាក់សាំង​ជូនពលរដ្ឋក្នុងមូលដ្ឋាន។

ក្រៅពីនេះ លោកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋធ្លាប់បានចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ឬដូសទី២រួចហើយ រាប់បញ្ជូលទាំងអ្នកធ្លាប់ចាក់វ៉ាក់សាំង Johnson & Johnson ត្រូវទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៣តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បានចាប់ផ្តើមតាំងពីអំឡុងខែសីហា ​ចាក់ជូនក្រុមអាទិភាពមុន បន្ទាប់​មកចាក់ជូនពលរដ្ឋទូទៅ ​ដោយប្រើប្រាស់យុទ្ធសាស្រ្តផ្ការីក។ ​ការចាក់វ៉ាក់សាំងដូសទី៣ ត្រូវ​មានគម្លាតយ៉ាងតិចចាប់ពី៤ខែឡើង ក្រោយទទួលបានចាក់វ៉ាក់សាំងដូសទី២ ឬដូសមូលដ្ឋាន។

នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ការចម្លង​ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម។

បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ ពីទទួល​បាន​ជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាច្រើនលាននាក់៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm