អាជ្ញាធរមីនរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដេីម្បីពង្រឹងសមត្ថភាព សតិអារម្មណ៍ កិច្ចខិតខំប្រឹងប្រែង​

2025/06/18 03:00:40 am        127

(ភ្នំពេញ) នៅទីស្នាក់ការអាជ្ញាធរមីន រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរមីន បានរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងក្រោមកិច្ចសម្រប សម្រួលដោយ ធម្មបណ្ឌិត អៀង សុធារ៉ា និងឯកឧត្តមបណ្ឌិត ម៉ីកល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

បទឧទ្ទេសនេះ ប្រព្រឹត្តិទៅក្នុងគោលបំណងដេីម្បីពង្រឹងសមត្ថភាព សតិអារម្មណ៍ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវ ក្នុងការដឹកនាំ និងការអភិវឌ្ឍស្ថាប័នអាជ្ញាធរមីន ឱ្យកាន់តែមានភាពរឹងមាំ ការរីកចម្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ដើម្បីឱ្យស្ថាប័នមានការអភិវឌ្ឍ និងទទួលបានការវាយតម្លៃខ្ពស់ មន្រ្តី-បុគ្គលិក ត្រូវមានភាពស្មោះត្រង់ ការទទួលខុស ត្រូវ និងចេះគោរពគ្នាទៅវិញទៅមក។ ឯកឧត្តម​បន្ត​ទៀត​ថា ការគ្រប់គ្រង និងដឹកនាំស្ថាប័ន ត្រូវប្រព្រឹត្តិទៅដោយផ្អែកលើគុណសម្បត្តិ និងមានគុណធម៌ ហើយលក្ខណៈសំខាន់ៗនៃភាពដឹកនាំប្រកបដោយគុណធម៌ ត្រូវមានសុចរិតភាព ភាពស្មោះត្រង់ ការគោរពអ្នកដល់អ្នកដទៃ ភាពទំនួលខុសត្រូវ និងភាពយុត្តិធម៌។ 

ជាចុងបញ្ចប់ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ មន្រ្ដី​ បុគ្គលិក​អាជ្ញាធរ​មីន​ទាំងអស់​ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ ដេីម្បី​ដឹកនាំ​ និង​សម្របសម្រួល​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ ឱ្យ​ទទួល​បាន​ជោគជ័យ​ស្រប​តាម​ចក្ខុវិស័យ​របស់​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ឆ្ពោះ​ទៅរក​កម្ពុជា​មួយ​ដែល​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទះ​ពី​សង្រ្គាម​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm