
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីដ៏មាន ឥទ្ធិពលរបស់កម្ពុជា បានចម្ងល់ចំពោះកាសែត THE NATIONរបស់ថៃថា ហេតុអ្វីចាំបាច់ត្រូវ បង្កើតក្រុមការងារដើម្បីតាមដានហ្វេសបុករបស់សម្តេច ហើយសម្តេចបានចោទជាសំណួរថាបើអ្នកស្អាតស្អំមែននោះ?។

តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នំា២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«នេះកាសែត THE NATION របស់ថៃបានចេញផ្សាយអំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន»។
សម្តេចបានចោទជាសំណួរថា«ហេតុអ្វីចាំបាច់ខ្លាច FACEBOOK របស់ខ្ញុំ !ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ»។ សម្តេចបានបន្ថែមទៀតថា «ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន»៕
អត្ថបទបាន ចក់