ក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាលើកដំបូងរបស់លោកចាប់តាំងពីការគំរាមរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានចេញការព្រមានដល់អ៊ីស្រាអែលនៅលើបណ្ដាញសង្គម X ដោយនិយាយថា "សមរភូមិចាប់ផ្តើមហើយ" ។

លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃពុធ ១៨ មិថុនាសប្ដាហ៍នេះថា អ៊ីរ៉ង់នឹងបង្ហាញអ៊ីស្រាអែលនូវភាព“គ្មានមេត្តា” ខណៈសង្រ្គាមផ្លូវអាកាសរវាងគូសត្រូវដ៏យូរអង្វែងទាំងពីរបានឈានចូលដល់ថ្ងៃទី៦ ទោះមានការអំពាវនាវពីប្រធានាធិបតីអាមេរិក Donald Trump ឲ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌក៏ដោយ។
លោក Khamenei បានធ្វើអត្ថាធិប្បាយបែបនេះក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលសរសេរថា "យើងត្រូវតែផ្តល់ការឆ្លើយតបយ៉ាងខ្លាំងចំពោះរបបភេរវករជ្វីហ្វ។ យើងនឹងបង្ហាញពួកគេពីភាពគ្មានធម៌មេត្តា" ។
លោក Trumpនិយាយថា ពួកលោកពិតជាដឹងច្បាស់ថា មេដឹកនាំកំពូលអ៊ីរ៉ង់កំពុងសំងំលាក់ខ្លួននៅកន្លែងណា។
លោកបានបន្ថែមថាមេដឹកនាំរូបនេះ កំពុងពួននៅក្នុងគោលដៅងាយស្វែងរក ប៉ុន្តែមានសុវត្ថិភាព ។ពួកលោកនឹងមិនស្លាប់មេដឹកនាំរូបនោះនៅពេលនេះទេ។ ប៉ុន្តលោកក៏មិនចង់ឲ្យមីស៊ីលចាប់ចំជនស៊ីវិល ឬទាហានអាមេរិកដែរ ហើយការអំណត់របស់ពួកលោកមានកាន់តែតិចទៅហើយ៕

