និស្សិតចិនសន្យាជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍ខ្មែរទៅកាន់ពលរដ្ឋចិន ឲ្យ​មក​លេង​កាន់​តែច្រើន

2025/06/18 06:49:51 pm        562

ភ្នំពេញ៖ សិស្សនិស្សិត មកពីខេត្តគួយចូវ នៃប្រទេសចិន ដែលមក​ធ្វើកម្មសិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បានសន្យាថា ពេលត្រឡប់ទៅប្រទេសចិនវិញ នឹងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និង​តំបន់​ទេសចរណ៍ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត ទៅដល់ជនជាតិខ្លួន ដើម្បីឲ្យពួក​គេ​មក​លេង​ប្រទេស​កម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ។

ក្នុងពិធីបិទកម្មវិធីផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ផែន​ការ​និស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់” កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ និស្សិត​ចិន លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅនៅពេលមកដល់ប្រទេសកម្ពុជា ជាមួយ​នឹង​ការ​ទទួលរាក់ទាក់យ៉ាងស្និទ្ធស្នាលរបស់ក្រុមការងារ នៃភាគីនៅប្រទេសខ្មែរ ហើយ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ នៃការចូលរួមកម្មវិធីផ្លាស់ប្ដូរសិក្សានេះ គឺពិតជាទទួល​បាន​ចំណេះ​ដឹង​ពាក់​ព័ន្ធ​នឹង​វប្បធម៌​ខ្មែរ ដែលបានមានជាយូរលង់ណាស់មកហើយនោះ ។

ពួកគេបានបន្តថា ក្នុងកម្មវិធីសិក្សានេះ ពួកគេក្រៅពីបានសិក្សានៅក្នុងសាលា ក៏បាន​ចុះ​ទស្សនា​ដោយ​ផ្ទាល់​ នៅតាមរមណីយដ្ឋានមួយចំនួន ក្នុងរាជធានីភ្នំពេញ ក៏ដូចជាការជិះស៊ីក្លូ ហើយ​បាន​សិក្សា​ស្វែង​យល់​ពី​តំបន់ទេសចរណ៍ជាច្រើនទៀត នៅប្រទេសកម្ពុជា ក្នុងនោះមានប្រាសាទ​អង្គរ​វត្ត​ដ៏​អច្ឆរិយៈផងដែរ ។

លោក លឹម វុទ្ធី ស្ថាបនិកសាលាស្ទេបហ្វរវើដអន្តរជាតិ ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង បាន​ឲ្យ​ដឹងថា ក្នុងរយៈពេល១៤ថ្ងៃនេះ និស្សិតចិនទាំងជាង៣០នាក់នោះ បានសិក្សា​ថ្នាក់​វប្បធម៌​សីលធម៌​ខ្មែរ ថ្នាក់វប្បធម៌សំលៀកបំពាក់ខ្មែរ ថ្នាក់អក្សរសាស្ត្រខ្មែរ ថ្នាក់ពាណិជ្ជកម្មអន្តរជាតិ ថ្នាក់​វប្បធម៌ព្រះពុទ្ធសាសនា ថ្នាក់ប្រវត្តិសាស្ត្រប្រាសាទអង្គរវត្ត ថ្នាក់មូលដ្ឋាន និងសន្ទនាភាសាខ្មែរ និង​ថ្នាក់ប្រវត្តិស្ថាបត្យកម្មកម្ពុជា ជាមួយនេះ មានសកម្មភាពជិះស៊ីក្លូទៅទស្សនាព្រះបរមរាជវាំង វត្តភ្នំ និងផ្សារថ្មីជាដើម ។

លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមកិច្ចសហប្រតិបត្តិការអប់រំកម្ពុជា អាស៊ាន-ចិន លើក​ឡើង​ថា កម្មវិធីកម្មវិធីផ្លាស់ប្ដូរការសិក្សា ពិតជាបានចូលរួមចំណែក ជំរុញបន្ថែមទៀតនៃ “ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន ឆ្នាំ២០២៥” ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ។

ជាមួយនេះ លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ស្រេង វង្សហ៊ាង ប្រធាន​កិត្តិយសសាលាស្ទេបហ្វរវើដអន្តរជាតិ ដែលបានជ្រោមជ្រែងឲ្យមានកម្មវិធីនេះឡើង ដែល​ជា​ឱកាស​ក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងតំបន់ទេសចរណ៍ខ្មែរ ទៅកាន់ប្រទេសចិន ដែល​មាន​ប្រជា​ពលរដ្ឋ​ដ៏ច្រើន ហើយកាន់តែធ្វើឲ្យមានចំណងមិត្តភាពខ្លាំងបន្ថែមទៀត រវាងកម្ពុជា-ចិន ជា​ពិសេស​ដល់​យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ក៏ដូចជាបានស្វះស្វែងរកអាហារូបករណ៍ ផ្ដល់​ដល់​និស្សិត​ខ្មែរបានទៅសិក្សានៅក្រៅប្រទេស ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm