តម្លៃប្រេងបានកើនឡើងមិនឈប់នៅក្នុងពាណិជ្ជកម្មអាស៊ី នៅថ្ងៃពុធ (១៨ មិថុនា) នេះ ដោយបានពង្រីកកំណើន ៤% ពីវគ្គមុន ដោយសារតែការព្រួយបារម្ភថា ជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលអាចរំខានដល់ការផ្គត់ផ្គង់។

សន្ទស្សន៍ប្រេងឆៅរបស់ Brent បានកើនឡើង ២៦សេន ឬ ០,៣% ដល់ ៧៦,៧១ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោងសកល ០៤:៤០នាទីព្រឹកព្រលឹមថ្ងៃពុធ។ ហ៊ុនប្រេងឆៅរបស់អាមេរិក WTI បានកើនឡើង ៣៥សេន ឬ ០,៥% ដល់ ៧៥,១៩ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យអ៊ីរ៉ង់ "ចុះចាញ់ដោយគ្មានលក្ខខណ្ឌ" ខណៈសង្រ្គាមផ្លូវអាកាសអ៊ីរ៉ង់ និងអ៊ីស្រាអែល ចូលដល់ថ្ងៃទីប្រាំមួយជាប់ៗគ្នា។ មន្ត្រីបីនាក់បាននិយាយកាលពីថ្ងៃអង្គារថា យោធាសហរដ្ឋអាមេរិក កំពុងដាក់ពង្រាយយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់ ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន។
ក្រុមអ្នកវិភាគនិយាយថា ទីផ្សារបារម្ភយ៉ាងខ្លាំងពីការរំខានការផ្គត់ផ្គង់នៅច្រកសមុទ្រ Hormuz ដែលផ្ទុកប្រេងមួយភាគប្រាំនៃសមុទ្រពិភពលោក។ អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងធំទីបីរបស់អង្គការ OPEC ដែលទាញយកប្រេងឆៅប្រហែល ៣,៣លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែសមត្ថភាពផ្សេងទៀតក្នុងចំណោមអ្នកផលិតនៅអង្គការនៃប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត អាចបំពេញវិញយ៉ាងងាយ។
ទោះយ៉ាងនេះក្ដី អ្នកវិភាគមកពីវិទ្យាស្ថាន Fitch បាននិយាយថា “ការរំខានផ្នែកសម្ភារៈផលិតកម្ម ឬការនាំចេញរបស់អ៊ីរ៉ង់ នឹងបន្តបន្ថែមសម្ពាធយ៉ាងអាក្រក់ដល់កំណើនតម្លៃឥតឈប់ឈរ"៕

